ការរញ្ជួយដីកម្រិត ៦.៦ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រជប៉ុន ប៉ុន្តែមិនមានការបារម្ភពីរលកយក្សស៊ូណាមិទេ
3 ឆ្នាំ មុន
ជប៉ុន៖ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃសៅរ៍ថា ភាគខាងជើងប្រទេសជប៉ុនត្រូវបានវាយប្រហារដោយការរញ្ជួយដីដែលមានកម្លាំង ៦.៦ រ៉ិចទ័រ ដោយដាស់តឿនអំពីលទ្ធភាពនៃការបាក់ដីនៅភាគឥសាន។ ដោយឡែក មិនមានការប្រកាសអាសន្នពី រលកយក្សស៊ូណាមិ ទេ។
ការរញ្ជួយដីនេះ បានវាយប្រហារនៅជិតឆ្នេរ Miyagi នៃភាគខាងជើងទីក្រុងតូក្យូ ហើយនៅមិនឆ្ងាយពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដែលត្រូវបានបំផ្លាញ ជាកន្លែងដែលម្ចាស់ ថាមពលអគ្គិសនីតូក្យូ កំពុងធ្វើការត្រួតពិនិត្យមើល។
ម្យ៉ាងវិញទៀត តាមរយៈទូរទស្សន៍ NHK បានរាយការណ៍ថា នៅជិតចំណុចកណ្តាលនៃប្រតិបត្តិករមួយផ្សេងទៀត ក៏កំពុងធ្វើការត្រួតពិនិត្យលើស្ថានភាពនៃរោងចក្រនុយក្លេអ៊ែរ Onagawa ផងដែរ៕NR