ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមានដល់ម្ចាស់ ខារ៉ាអូខេ (KTV) ដែលជ្រកក្រោមផ្លាកភោជនីយដ្ឋានឲ្យមានការប្រយ័ត្នខ្លួនដោយសារធ្វើផ្ទុយពី សេចក្តីប្រកាសរបស់រដ្ឋាភិបាល។

ក្នុងពិធីជួប សំណេះសំណាលជាមួយ កសិករ នៅខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាល បានអនុញ្ញាតឲ្យបើក ដំណើរការខារ៉ាអូខេឡើងវិញ ដោយត្រូវកែប្រែទៅជាភោជនីយដ្ឋានសម្រាប់ឲ្យភ្ញៀវចូលពិសារអាហារកម្សាន្តអារម្មណ៍ប៉ុន្តែ មិនមែនឱ្យបើកជាលក្ខណខារ៉ាអូខេដូចមុនឡើយ ។

សម្ដេចតេជោ មានប្រសាសន៍ថា « ខារ៉ាអូខេ ឱ្យក្លាយទៅជាភោជនីយដ្ឋាន ប៉ុន្តែអ្នកខ្លះវាមិនទៅជាភោជនីយដ្ឋានវានៅតែជាខារ៉ាអូខេលួចលាក់ទៅទៀតជ្រក ក្រោមផ្លាក(ភោជនីយដ្ឋាន)អាហ្នឹងប្រយ័ត្ន » ។

សូមរំលឹកថា កាលពីយប់ ថ្ងៃទី១៣ កក្កដា អាជ្ញាធរក៏បានចុះបង្ក្រាបកន្លែងកម្សាន្ត KTV ពីរកន្លែងនៅម្ដុំ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលលួចបើក KTV ជ្រកក្រោមផ្លាកភោជនីយដ្ឋាន ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ