អឺរ៉ុប ៖ ក្រុមបាល់ទាត់អ្នកមានបារាំង Paris Saint-Germain បានសម្រេចបំណងឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ជាលើកដំបូងហើយ ក្រោយទម្លាក់គូប្រជែង RB Leipzig ក្នុងលទ្ធផល ៣-០ មិនឲ្យតដៃរួច។

ទន្ទឹមនេះ អតីតកីឡាករនៃក្លិប Real Madrid និង Manchester United, Angel Di Maria ជា Man of the Match ជាមួយនឹងការរកបាន ១គ្រាប់ និងបញ្ជូនបាល់បាន ២គ្រាប់ឲ្យមិត្តរួមក្រុមស៊ុតមានដូចជា Marquinhos និង Juan Bernat នៅនាទីរៀងគ្នា១៣ និង៥៦ ជាមួយខ្លួនឯង រកបាន ១គ្រាប់ផងដែរនៅនាទី៤២ ដោយការបញ្ជូនបាល់ពី Neymar។

យ៉ាងណាមិញ Paris បានប្រើពេលអស់ ៥០ឆ្នាំ ពោលគឺចាប់តាំងពីក្លិបនេះត្រូវបានបង្កើតឡើង ដែលបានបំបាក់ក្រុមក្មេងខ្ចី Leipzig របស់អាល្លឺម៉ង់ ដែលទើបបង្កើតឡើងមានរយ:ពេល ១១ឆ្នាំ ក្នុងការប្រកួតនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់នារាត្រីថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ផងដែរថា អ្នកចាត់ការទូទៅជាជនជាតិអាល្លឺម៉ង់ Thomas Tuchel ត្រូវរង់ចាំរវាងក្រុមឈ្នះ Bayern Munich ប្រកួតទល់នឹង Lyon រាត្រី

នេះ ដើម្បីដណ្តើមពាន UCL នៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃទី២៣ ខែសីហាចុងសម្តាហ៍នេះ នៅប្រទេសព័រទុយហ្គាល់តែមួយគត់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ