ទីលានបាល់ទាត់ចំនួន១៣ត្រូវបាន សាងសង់រួចរាល់ ហើយទីលានចំនួន៩កំពុងស្ថិតនៅក្នុងដំណើរការសាងសង់
ទីលានបាល់ទាត់ចំនួន១៣ត្រូវបាន សាងសង់រួចរាល់ ហើយទីលានចំនួន៩កំពុងស្ថិតនៅក្នុងដំណើរការសាងសង់ ខណៈ៣ទីលានទៀត កំពុងស្ថិតក្នុងការសិក្សាគម្រោងនិងនីតិវិធីសាងសង់។នេះបើតាមការឱ្យដឹងរបស់លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងមហាសន្និបាតលើកទី១៤ ធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ។
លោកសៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថា នេះជាសន្និបាតបូកសរុបលទ្ធផលការឆ្នាំ២០១៩ ក៏ដូចជាការប្រកាស និងស្នើសុំសេចក្តីទុកចិត្ត សម្រាប់បន្តកិច្ចការអភិវឌ្ឍន៍បាល់ទាត់ក្នុងឆ្នាំ២០២០ និងផែនការសកម្មភាព និងថវិកាក្នុងការរៀបចំបាល់ទាត់កម្ពុជាឈានទៅទទួលរៀបចំស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានិងគោលដៅក្រោយឆ្នាំ២០២៣ផងដែរ។
លោកប្រធានសង្កត់ធ្ងន់ថា អាទិភាពចំនួនពីរ ក្នុងចំណោមអាទិភាពទាំងឡាយ នៃផែនការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ឲ្យមាននិរន្តភាពនោះ គឺបាល់ទាត់ថ្នាលយុវជន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការហ្វឹកហាត់និងប្រកួតប្រកបដោយគុណភាពនិងសុវត្ថិភាព។
លោកបន្ថែមថា សមិទ្ធផលការងារឆ្នាំ២០១៩ ដែលស្តែងចេញពីគោលដៅអាទិភាពសកម្មភាពការងាររបស់ សហព័ន្ធកីឡាបាល់ ទាត់កម្ពុជាដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍបាល់ទាត់ថ្នាល-យុវជន ការរៀបចំការប្រកួតថ្នាក់ជាតិ និងចូល រួមប្រកួតអន្តរជាតិ ការអភិវឌ្ឍក្រុមបាល់ទាត់ជម្រើសជាតិគ្រប់កម្រិត ការអភិវឌ្ឍ ធនធានមនុស្ស ដូចជាគ្រូបង្ហាត់ អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេស រដ្ឋបាលពេទ្យ បាល់ទាត់បាល់ទាត់ក្នុងសាល បាល់ទាត់នារី រួមទាំងការទទួលធ្វើម្ចាស់ផ្ទះរៀប ចំការប្រកួតអន្តរជាតិទាំងផ្លូវការ និងមិត្តភាព។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាបានសម្រេចិត្តត្រូវ ទទួលធ្វើជាម្ចាស់ផ្ទះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពី វឌ្ឍនភាពគ្រប់វិស័យ ដូចជាស្ថេរភាពនយោបាយ សន្តិភាព និងសន្តិសុខ សង្គម ភាពរីកចម្រើននៃសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងកីឡា។គោលដៅជាចម្បងនៃការអភិវឌ្ឍលើគ្រប់វិស័យកីឡាគ្រប់ប្រភេទ ជាពិសេសគឺកីឡាបាល់ទាត់ មិនមែនដើម្បីតែ លទ្ធផលនៃការប្រកួតប្រជែងតែមួយមុខប៉ុណ្ណោះទេស ប៉ុន្តែគឺដើម្បីរួមចំណែកកសាងប្រទេស តាមរយៈការលើកកម្ពស់ផ្នែ កសុខមាលភាព ការអប់រំ វិន័យ សីលធម៌ ការគោរពគ្នា សាមគ្គីភាព មិត្តភាព ទំនាក់ទំនងលើវិស័យនានាផងដែរ។
ជាមួយគ្នានោះចាប់តាំងពីឆ្នាំ២០១៧ រហូតដល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន កសាងរួចរាល់ កំពុងសាងសង់ និងកំពុងរៀបចំគម្រោង ដើម្បីទទួលបានការអនុម័តពីសហព័ន្ធកីឡាបា ល់ទាត់អន្តរជាតិ និងត្រៀមនីតិវិធីកសាងនូវទីលានឲ្យគ្រប់២៥រាជធានីខេត្ត ក្នុងឆ្នាំ២០២០៕SP