ត្រីផ្សោត០១ក្បាលដ៏កម្រត្រូវបានពលរដ្ឋប្រទះឃើញនៅគុម្ពត្រែងមាត់ទន្លេស្ថិតនៅភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ត្រីផ្សោតនេះប្រទះឃើញកាលពីវេលាម៉ោង១៤ :០៥នាទី ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២០ ។ក្រោយពីបានទទួលព័ត៌មានរួចភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអាជី នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ចុះទៅដល់កន្លែងកើតហេតុ បានឃើញសត្វត្រីដ៏កម្រនេះងាប់នៅគុម្ពត្រែង និងស្អុយរលួយទៅហើយ ៕