អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវការឈ្នះតែ២ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពានរង្វាន់ Premier League ក្នុងរដូវកាលនេះរបស់ខ្លួន ដោយបានរង់ចាំអស់រយៈពេល៣០ឆ្នាំមកហើយ។ ប៉ុន្តែក្លិបមួយនេះបានត្រឹមស្មើគ្នា០ទល់នឹង០ប៉ុណ្ណោះក្នុងការប្រកួតជាមួយនឹង Everton កាលពីយប់មិញ។
នៅក្នុងការប្រកួតយ៉ាងជក់ចិត្តនោះដែរ ក្រុមម្ចាស់ជើងឯក Champions League ៦ សម័យ រកបានតែ១ពិន្ទុដូច្នេះLiverpoolត្រូវការ៥ពិន្ទុទៀតដើម្បីក្លាយជាម្ចាស់ជើងឯងលីគកំពូលរបស់អង់គ្លេសចំណែកEvertonវិញកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ១២ដោយនៅសល់៨ប្រកួតទៀតទើបបិទរដូវកាល។
យ៉ាងណាមិញ Liverpool គ្រប់គ្រងបាល់បានរហូតដល់ទៅ៦៧ភាគរយ ដោយស៊ុតបាន៩ជើង ចំគោលដៅតែ៣ដងប៉ុណ្ណោះចំណែកEvertonវិញគ្រប់គ្រងបាល់បានត្រឹម៣៣ភាគរយដោយស៊ុតចំគោលដៅ៣ដងដូចគ្នា ក្នុងការស៊ុតសរុប៧ជើង៕
គួរបញ្ជាក់ផងដែរថាត្រឹមលទ្ធផល០ស្មើក៏ដោយក៏លោកគ្រូបង្វឹក JurgenKlopp បានសម្តែងសេចក្ដីពេញចិត្តលើទម្រង់លេងរបស់កីឡាករមួយចំនួនផងដែររួមមានកីឡាករ TakumiMinamino ដែលអាចលេងត្រូវគ្នាច្រើនជាងមុនជាមួយមិត្តរួមក្រុមចំណែកឯ NabyKeita ក៏បានបង្ហាញទម្រង់លេងមិនណយដែរដែលបានអូសបាល់ដាច់កីឡាករ Everton ជាច្រើនដង ថែមទាំងបោះបាល់ឲ្យដៃគូរបានស្អាតៗទៀតផង។RT