បារាំង៖ បើយោងតាមប្រភព DailyMail បានរាយការណ៍ថា លោកលោក Emmanuel Macron ប្រធានាធិបតីបារាំង ចង់ឱ្យលីគបាល់ទាត់ធំៗនៅអឺរ៉ុប រំសាយចោលដូចលីគបារាំងដែរ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគ Covid-19 ។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ រដ្ឋាភិបាលបារាំងបានប្រកាសផ្អាកការប្រកួតកីឡាទាំងអស់រហូតដល់ខែកញ្ញាឆ្នាំ២០២០។ ដោយសារតែមានការណែនាំបែបនេះហើយ ទើបបានជាលីគកំពូលបារាំង និងលីគលំដាប់ទី២ បានប្រកាសរំសាយការប្រកួតចោលតែម្ដងសម្រាប់រដូវកាលនេះ។ ទន្ទឹមនេះផងដែរ មានលីកធំមួយទៀតដែរបានប្រកាសបិទគឺ លីកហូលឡង់ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩។

គួរបញ្ជាក់ផងដែរថា ប្រភពនៅបារាំងបានបញ្ជាក់ទៀតថាលោក Emmanuel Macron ថែមទាំងចង់ឃើញលីគដទៃទៀតរំសាយចោលផងដែរ។ លោក ចង់ឃើញប្រទេសអាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ ចូលរួមទប់ស្កាត់មេរោគ Covid-19 ដោយរំសាយលីគរដូវកាលនេះចោល។ ដោយលោកបានឱ្យក្រុមការងារទៅចូលរួមប្រជុំជាមួយប្រទេសនានា ដើម្បីប្រាប់ពីហេតុផលដែលចង់រំសាយលីគចោលរដូវកាលនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ