អាល្លឺម៉ង់៖ ក្រោយត្រូវបានផ្អាកអស់សកម្មភាពអស់មួយរយៈ ដោយសារជំងឺកូវីដ១៩ ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់អាល្លឺម៉ង់បានត្រឡប់មកវិញហើយ ក្នុងសប្ដាហ៍ទី២៦ ដោយកាលពីយប់មិញ Borussia Dortmund បានបើកទ្វារកីឡដ្ឋាន Signal Iduna Park យកឈ្នះក្រុមភ្ញៀវ Schalke 04 ក្នុងលទ្ធផល ៤ទល់នឹង០ ដោយមិនមានអ្នកគាំទ្រចូលទស្សនាផ្ទាល់។

៤គ្រាប់របស់ Dortmund រកបានដោយ ខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland ១គ្រាប់ ខ្សែការពារឆ្វេង Raphael Guerreiro ២គ្រាប់ និង Thorgan Hazard ១គ្រាប់។ 

ក្រឡេកទៅមើលស្ថិតិនៃការប្រកួតវិញ Dortmund គ្រប់គ្រងបាល់បាន៤០% មានឱកាសទាត់ទី៩លើក និងចំគោលដៅ៤លើក ចូលទាំង៤គ្រាប់ ខណៈ Schalke 04 មានឱកាសស៊ុត៦លើក និងចំគោលដៅ៣លើក។

 

ចំណែកឯលទ្ធផល ៥គូផ្សេងទៀត ដែលប្រកួតយប់មិញជាមួយគ្នា មានដូចជា៖ 

•  Augburg 1-2 Wolfsburg

•  Fortuna Dusseldorf 0-0 SC Paderborn 07

•  Hoffenhiem 0-3 Hertha BSC

•  RB Leipzig 1-1 Frieburg 

•  Eintracht Frankfurt 1-3 Monchengladbach

តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ