តារាឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus គឺកីឡាករសញ្ជាតិបារាំង Adrien Rabiot ត្រូវបានគេរាយការណ៍ថាបានធ្វើការបដិសេធជាមួយក្លឹបជុំវិញការកាត់ប្រាក់ឈ្នួលរបស់គាត់ចំនួន ៧ លានផោនបន្ទាប់ពីមានវិបត្តិជំងឺកូវីដ១៩នេះ។

ខ្សែបម្រើរូបនេះត្រូវបានគេនិយាយថាកំពុងស្ថិតនៅក្នុងប្រទេសបារាំងដែលជាកន្លែងដែលគាត់បាននៅដាច់ដោយឡែកពីគ្នាបន្ទាប់ពីការរីករាតត្បាតនៃជម្ងឺកូវីដ១៩ បានផ្អាកបាល់ទាត់អ៊ីតាលីកាលពីថ្ងៃទី ៩ ខែមីនាប៉ុន្តែគាត់បានបដិសេធមិនវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញទេស្របពេលដែលមានការខ្វែងគំនិតគ្នាជាមួយក្លឹបនេះបើយោងតាមកាសែត La Stampa ។

យ៉ាងណាមិញ Rabiot ទើបតែចូលរួមជាមួយJuveកាលពីរដូវក្តៅមុនប៉ុន្តែអនាគតរបស់គាត់នៅឯក្លឹបកំពុងមើលទៅហាក់ដូចជាស្រពិចស្រពិល ក្រោយលេងបាន១១ប្រកួតតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Maurizio Sarri ។

គួរបញ្ជាក់ផងដែរថា របាយការណ៍នៅក្នុងកាសែតដែលមានមូលដ្ឋាននៅទីក្រុង Turin បានអះអាងថា Rabiot កំពុងស្ថិតនៅក្នុងប្រទេសបារាំងដោយបដិសេធក្នុងការហ្វឹកហាត់ដើម្បីប្រឆាំងនឹងក្លិបរបស់គាត់បន្ទាប់ពីកាត់ប្រាក់ ៧ លានផោនពីប្រាក់ខែ ២៨ លានផោនរបស់គាត់ខណៈដែលក្លិបនេះកំពុងតែជួបបញ្ហាផ្នែកហិរញ្ញវត្ថុបន្តិចបន្តួចរបស់ខ្លួនក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ