គេហទំព័រ Worldometer ដែលធ្វើការផ្សព្វផ្សាយតួលេខថ្មីៗជាប្រចាំ អំពីករណីឆ្លង ស្លាប់ និងជាសះស្បើយសរុបប្រចាំថ្ងៃនៃជំងឺ COVID-19 ទូទាំងពិភពលោកបានឲ្យដឹងថា គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី០១១ ខែមេសា ឆ្នាំ២០២០ មនុស្សទូទាំងពិភពលោកសរុប ១,៦៩៩,៥៦១នាក់ហើយ បានឆ្លងជំងឺរាតត្បាតសកល COVID-19 ក្នុងនោះស្លាប់ ១០២,៧៣៤នាក់ និង ៣៧៦,៣២៣នាក់ បានជាសះស្បើយ។

សម្រាប់ប្រទេសដែលឈរលេខ ១ ក្នុងតារាងមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺសហរដ្ឋអាមេរិក ដែលមានចំនួន ៥០២,៨៧៦នាក់ ក្នុងនោះអ្នកជំងឺ ១៨,៧៤៧ស្លាប់។ ដោយឡែកប្រទេសអ៊ីតាលីវិញឈរនៅលេខ ១ ក្នុងនាមជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត ដោយសារ COVID-19 ចំនួន ១៨,៨៤៩នាក់ក្នុងចំណោមករណីឆ្លងសរុប ១៤៧,៥៧៧នាក់៕

ដោយឡែក សម្រាប់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនូវដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៧៥នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២០នាក់៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ