យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១២២ករណី។ ចំពោះករណីវិជ្ជមានថ្មីទាំង២នេះ មានម្នាក់ជាស្ត្រីជនជាតិវៀតណាម អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល (Apartment) មួយនៅផ្លូវ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ និងបុរសជនជាតិកាណាដា (ដើមកំណើតចិន) អាយុ៥០ឆ្នាំ ជាស្វាមីស្ត្រីជនជាតិវៀតណាមខាងលើ ជាអ្នកបម្រើការនៅកាស៊ីណូមួយកន្លែង នៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកទាំង២ ត្រូវបានដាក់អោយសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។PP

 

សូមលំអិតនៅខាងក្រោមនេះ ៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ