អេស៉្បាញ៖ ក្លិបកំពូលតារាង Barcelona មិនអាចរកគ្រាប់បាល់បានទេក្រោយស្មើ គ្នាជាមួយក្លិបលេខ៣ Sevilla ដោយលទ្ធផល០ទល់នឹង០។លទ្ធផលនេះបានបញ្ជាក់ថាក្លិប Barcelona កាន់តែភ័យខ្លួនមែនទែនហើយក្រោយនាំមុខ Real Madrid តែ៣ពិន្ទុប៉ុណ្ណោះនៅលើតារាង La Liga  ខណៈ Real Madrid នៅសល់១ប្រកួតទៀតក្នុងដៃ ពោលគឺប្រសិនបើ Real Madrid ឈ្នះ Real Sociedad នៅថ្ងៃអាទិត្យនោះ ពួកគេនឹងមានពិន្ទុស្មើគ្នាជាមួយក្លិបយក្សតំបន់កាតាឡាន់ ។

យ៉ាងណាមិញ នៅក្នុងការប្រកួតនោះដែរ ខ្សែប្រយុទ្ធ Lionel Messi មានឱកាសស៊ុតបាល់ free-kick ចំនួន២ដង។ តួយ៉ាងគឺការស៊ុតលើកទី១នៅនាទីទី២០ បានសំដៅទៅរកមុំកែង ប៉ុន្តែត្រូវបានរារាំងដោយក្បាលខ្សែការពារ ចំណែកលើកទី២ នៅនាទីទី៧២ ត្រូវបានរារាំងដោយអ្នកចាំទីក្រុម Sevilla ។ ជាមួយគ្នានេះ ក៏មានការស៊ុតជាច្រើនគ្រាប់ផងដែរពីសំណាក់ក្លិប Sevilla ប៉ុន្តែត្រូវបានរារាំងដោយអ្នកចាំទីដៃស្អិតរបស់ក្រុម Barca កីឡាករ Ter Stegen ។

គួរឲ្យដឹងដែរថា ក្លិបអ្នកមានបុណ្យ Barcelona នឹងត្រូវប៉ះជាមួយក្លិប Athletico Bilbao នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដោយនៅសល់ការប្រកួតសរុបចំនួន៨ទៀត មុននឹងបញ្ចប់រដូវកាល ស្របពេលដែល Messi ត្រូវការមួយគ្រាប់ទៀតដើម្បីសម្រេចគ្រាប់ទី៧០០ក្នុងអាជីពបាល់ទាត់របស់ខ្លួន៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ