វីរុសបម្លែងខ្លួនថ្មី Omicron ឆ្លងរាលដាលពាសពេញសហរដ្ឋអាមេរិក ខណៈករណីឆ្លង COVID-19 ឡើងដល់៧៣%
(អាមេរិក)៖មន្ត្រីសុខាភិបាលសហព័ន្ធបាននិយាយកាលពីថ្ងៃច័ន្ទថា វីរុសបម្លែងខ្លួនថ្មី Omicron បានឆ្លងនាំមុខគេនៃប្រភេទវីរុសបម្លែងខ្លួនថ្មីផ្សេងទៀត ហើយឥឡូវនេះក្លាយជាវីរុសដ៏មានឥទ្ធិពល នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលនាំឲ្យករណីឆ្លងថ្មីឡើងដល់ 73% កាលពីសប្តាហ៍មុន ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ សហរដ្ឋអាមេរិក (CDC )បានបង្ហាញពីការកើនឡើងជិត ៦ ដងនៃចំណែកនៃការឆ្លងរបស់វីរុសបម្លែងខ្លួនថ្មី omicron ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។កាលពីថ្ងៃច័ន្ទមនុស្សរាប់រយនាក់តម្រង់ជួរធ្វើតេស្តរកវីរុស COVID-19 នៅទូទាំង ទីក្រុង New York ខណៈវីរុស កូរ៉ូណា បម្លែងខ្លួនថ្មី omicron ឆ្លងរាលដាល និងសល់ពេលប៉ុន្មានថ្ងៃទៀតមុនថ្ងៃបុណ្យ Christmas ។
នៅក្នុងប្រទេសដែលមានករណីឆ្លង និងស្លាប់ដោយសារវីរុសកូរ៉ូណាច្រើនជាងគេ រហូតមកដល់បច្ចុប្បន្ន ករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron មានប្រមាណ ៩០% ឬច្រើនជាងនេះនៅក្នុងតំបន់ New York តំបន់ភាគអាគ្នេយ៍ តំបន់ឧស្សាហ៍កម្ម Midwest និងតំបន់ ប៉ាស៊ីហ្វិកភាគពាយ័ព្យ។អត្រាឆ្លងទូទាំងប្រទេស បានបង្ហាញថាការឆ្លងវីរុស បម្លែងខ្លួនថ្មី omicron ច្រើនជាង ៦៥០ ០០០ករណី បានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។
យោងតាមទិន្នន័យរបស់ CDC ចាប់តាំងពីចុងខែមិថុនាមក វីរុសបម្លែងខ្លួនថ្មី delta គឺជាវីរុសដ៏មានឥទ្ធិពល ដែលបង្កឱ្យមានការឆ្លង នៅសហរដ្ឋអាមេរិក។ ថ្មីៗនេះ កាលពីចុងខែវិច្ឆិកា ជាង ៩៩.៥% នៃការឆ្លងវីរុសកូរ៉ូណា គឺ វីរុសបម្លែងខ្លួនថ្មី delta ។
នាយក CDC លោកស្រី វេជ្ជបណ្ឌិត Rochelle Walensky បាននិយាយថា តួលេខថ្មីនេះឆ្លុះបញ្ចាំងពីប្រភេទនៃកំណើនករណីឆ្លងដែលបានមើលឃើញនៅក្នុងបណ្ដាប្រទេសផ្សេងទៀត៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត