អ៊ុយក្រែន៖ ក្រសួងការពារជាតិអង់គ្លេស  នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ទីក្រុង ម៉ារីយូប៉ូល (Mariupol) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន កំពុងប្រឈមនឹងហានិភ័យនៃការផ្ទុះឡើងនូវជំងឺអា​សន្នរោ​គដ៏ធំ​មួយ ។នេះបើយោងតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០២២។

  ក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងទៀតថា ទីក្រុង ឃឺសុន (Kherson) ក៏ទំនងជាមា​នការខ្វះ​ខា​តថ្នាំ​ធ្ងន់ធ្ងរផងដែរ ខណៈរុស្ស៉ី កំពុងជួបប្រទះបញ្ហាលំបាក ក្នុងការផ្តល់សេវាសាធារណៈជាមូលដ្ឋាន ដល់ប្រជាជននៅក្នុងទឹកដីដែលខ្លួនកំពុងកាន់កាប់។

 

គួរបញ្ជាក់ថា កាលពីខែមុន ប្រធានគ្រប់គ្រងស្ថានភាពសុខាភិបាល របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅអ៊ុយក្រែន លោកស្រី ដូរីត នីតហ្សាន (Dorit Nitzan) ក៏បាននិយាយដែរថា ទីក្រុង Mariupol ដែលឥឡូវនេះស្ថិតក្រោមការគ្រប់គ្រង របស់កងកម្លាំងរុស្ស៉ី បន្ទាប់ពីការឡោមព័ទ្ធអស់​ជាច្រើនសប្តាហ៍ និងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លានោះ គឺស្ថិតក្នុងចំណោមតំប​ន់ដែលមានហា​និភ័យនៃការផ្ទុះ​ឡើងនូវជំងឺអាសន្នរោគ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ