រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់សម្រេចចិត្តបើកស្ថានទូតនៅទីក្រុង Kyiv ឡើងវិញក្រោយ បិទកាលពីជាងពីរខែមុន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី
អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock កាលពីថ្ងៃទី១០ ខែឧសភា បានបើកស្ថានទូតរបស់ប្រទេសលោកស្រីឡើងវិញក្នុងទីក្រុង Kyiv ដែលបានបិទកាលពីជាងពីរខែមុន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The HINDUចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។
លោកស្រី Baerbock រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ដំបូងគេដែលបានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ហើយលោកស្រីក៏បានសន្យាថានឹងផ្តល់ការគាំទ្របន្ថែមទៀតដល់ទីក្រុង Kyiv ។ លោកស្រី Baerbock បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះជនស៊ីវិលដែលត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាម ដោយនិយាយថា "ឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតដែលនឹកស្មានមិនដល់" វាបានកើតឡើង នៅ Bucha នៅជាយក្រុង Kyiv ហើយវាត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីអស់រយៈពេលជាច្រើនសប្តាហ៍។
ជាមួយគ្នានេះផងដែរ ប្រធានបេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅអ៊ុយក្រែន លោកស្រី Matilda Bogner បាននិយាយកាលពីថ្ងៃទី១០ ខែឧសភាថា លោកស្រីបានទទួលរបាយការណ៍អំពីបុរស ស្ត្រី និងកុមារជាង៣០០ នាក់ត្រូវបានសម្លាប់នៅទីក្រុង Bucha ក្នុងអំឡុងពេលកាន់កាប់អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ។ ទន្ទឹមនឹងនេះ លោកស្រី Bogner បានបន្ថែមថា "តួលេខជាក់ស្តែងគឺខ្ពស់ជាងអ្វីដែលបានរាយការណ៍ទៅទៅទៀត។
លោកស្រី Baerbock ក្រោយពីបានជួបជាមួយប្រធានាធិបតី Volodymyr Zelenskyy លោកស្រីបានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ឥឡូវនេះគាំទ្រការបញ្ជូនអាវុធធុនធ្ងន់ទៅកាន់អ៊ុយក្រែន រួមទាំងកាំភ្លើងប្រឆាំងយន្តហោះ Gepard និងកាំភ្លើងខ្យល់ដ៏មានឥទ្ធិពល ព្រមទាំងរថក្រោះដែលផលិតដោយអាឡឺម៉ង់មួយចំនួននឹងត្រូវបានផ្តល់ដល់ទីក្រុង Kyivផងដែរ ៕SP