ប៉ូឡូញ៖ប្រជាជនអ៊ុយក្រែនជាង ៥លាននាក់បានភៀសខ្លួនចេញពីប្រ​ទេសរបស់ពួកគេចា​ប់តាំងពីប្រទេ​សរុស្ស៊ី​បានវាយប្រហារកាលពីចុងខែកុម្ភៈ ហើយប្រទេសរុស្ស៊ីពេលនេះ បានកាន់កាប់លើជា​ច្រើ​នក្នុ​ង​ប្រ​ទេសមួយនេះ​ ​ដែលកំពុង តែបង្ហាញសញ្ញានៃភាពតានតឹង។នេះបើតា​មការចេញផ្សាយដោ​យ​សា​រព័ត៌មាន NBC News នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២។

សារព័ត៌មានNBC News បានរាយការណ៍ឱ្យដឹងថា កាលពីចុងសប្តាហ៍ ប្រទេសប៉ូឡូញ​បានផ្តល់ជម្រក​ដល់ប្រជា​ជនអ៊ុយក្រែនប្រហែល ២.៩ លាននាក់ ។ចំនួនប្រជាជននៃទីក្រុង Warsaw ដែលជារដ្ឋធា​នី​របស់ប្រ​ទេសប៉ូឡូញ បានកើនឡើង ១៥ ភាគរយចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។

 

ក្នុងនោះNBC News បាននិយាយថាអភិបាលក្រុង Rafal Trzaskowski បានទៅបំពេញទស្ស​នកិ​ច្ចនៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ដើម្បីសុំជំនួយបន្ថែមពីសហគមន៍អន្តរជាតិ។ លោក​បាន​ព្រមាន​ថា ទីក្រុងWarsaw ​មិន​អាច​ស្រូប​យក​រលក​ជនភៀសខ្លួន​ផ្សេង​ទៀត​បាន​ទេ។

 

ប៉ូលីសរាប់ពាន់នាក់បានស្វាគមន៍ជនជាតិអ៊ុយក្រែនចូលទៅក្នុងផ្ទះរបស់ពួកគេ ប៉ុន្តែមកដល់ពេលនេះ បន្ទប់ទាំងនោះមិនអាចគ្រប់គ្រាន់សម្រាប់ជនភៀសខ្លួនបន្តទៀតនោះទេ។ដោយឡែកចំនួន​អាផាតមិន​នៅទីក្រុង Warsaw ដែលមានសម្រាប់ជួលបានធ្លាក់ចុះ ដោយតម្លៃជួលបានកើនឡើងជាង៣០ ភាគរ​យចាប់តាំងពីចុងខែកុម្ភៈ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ