(អ៊ុយក្រែន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឱ្យដឹងថា ជនស៊ីវិលចំនួន ១០០នាក់ដំបូង ត្រូវបានជម្លៀសចេញពីរោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៃទីក្រុងម៉ារីយូប៉ូល (Mariupol) ហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។

សម្រាប់ថ្ងៃចន្ទនេះវិញ ការព្យាយាមជម្លៀសជនស៉ីវិលនៅកន្លែងផ្សេងទៀត ក្រៅពីរោងចក្រ Azovstal ក្នុងទីក្រុង Mariupol ត្រូវគេរំពឹងថា នឹងចាប់ផ្តើមដូចគ្នា។ មនុស្សសរុបរហូតដល់ ១០០,០០០នាក់ ត្រូវបានជឿថា កំពុងស្ថិតនៅក្នុងទីក្រុងអ៊ុយក្រែនមួយនេះ។

ប្រតិបត្តិការជម្លៀសខ្លួននេះផងដែរ កើតមានឡើង បន្ទាប់ពីអគ្គលេខាធិការ UN លោក Antonio Guterres បានទៅបំពេញទស្សនកិច្ចនៅរុស្ស៉ីនិងអ៊ុយក្រែន ដោយបា នជួបជាមួយមេដឹកនាំ នៃប្រទេសទាំងពីរ ហើយស្នើសុំឱ្យមានការជម្លៀសខ្លួនជនស៉ីវិល ចេញពីទីក្រុង Mariupol បន្ទាប់ពីកិច្ចប្រឹងប្រែងកន្លងមក បានទទួលបរាជ័យ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ