អ៊ុយក្រែន៖ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងទ័ពអ៊ុយក្រែនបានបំផ្លាញរថក្រោះរុស្ស៊ីជាង ១ពាន់គ្រឿង យន្តហោះរុស្ស៊ីជិត២០០គ្រឿង និងរថពាសដែកជិត ២៥០០ គ្រឿង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។
លោក Zelensky បាននិយាយថា ទោះបីជាមានការខាតបង់ទាំងនេះក៏ដោយ ក៏ទាហានរុស្ស៊ីនៅតែមានឧបករណ៍សម្រាប់បើកការវាយប្រហារបន្ថែម។ លោកបានបន្ថែមថា "ពិតណាស់ អ្នកកាន់កាប់នៅតែមានឧបករណ៍នៅក្នុងស្តុក។ ពួកគេនៅតែមានកាំជ្រួចសម្រាប់វាយប្រហារមកលើទឹកដីរបស់យើង"។ "ប៉ុន្តែសង្រ្គាមនេះបានធ្វើឱ្យរុស្ស៊ីចុះខ្សោយរួចទៅហើយ ។
ប្រទេសរុស្ស៊ីគ្រោងនឹងរៀបចំក្បួនដង្ហែរទិវាជ័យជំនះប្រពៃណីរបស់ខ្លួននៅទីលានក្រហមនៅថ្ងៃទី ៩ ខែឧសភា ដើម្បីរំលឹកដល់ការចុះចាញ់របស់អាល្លឺម៉ង់ចំពោះសហភាពសូវៀតក្នុងសង្រ្គាមលោកទីពីរ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែនក៏បាននិយាយដែរថា រុស្ស៊ីបានបាត់បង់ទាហានជាង ២៣.០០០ នាក់រួចហើយចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម។
ដោយឡែកចំនួនទាហានរុស្ស៊ីដែលត្រូវបានសម្លាប់ក្នុងសកម្មភាពនៅអ៊ុយក្រែនថាមានចន្លោះពី ៧០០០ ទៅ ១៥,000នាក់។ កាលពីដើមខែនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសារភាពយ៉ាងខ្លីថា រុស្ស៊ីបានទទួលរងការបាត់បង់ នៃកងទ័ពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយ banហៅការខាតបង់នេះថាជា "សោកនាដកម្មដ៏ធំ" ៕SP