ក្រៅពីរៀនជំនាញ ដែលខ្លួនស្រលាញ់ ដើម្បីអាចទទួលជោគជ័យក្នុង អាជីពការងារ និងជីវិត តើអ្នកគួររៀន និង មានជំនាញ អ្វីបន្ថែមទៀត?
គំនិតនិងការអប់រំ៖ តាមពិតទៅពាក្យជោគជ័យនៅក្នុងអាជីព និងជីវិតរស់នៅប្រចាំថ្ងៃ ត្រូវបានកំណត់ និងឱ្យនិយមន័យ ខុសៗគ្នា ទៅតាមមនុស្សម្នាក់ៗ ប៉ុន្តែជាទូទៅវាត្រូវបានគេឱ្យនិយមន័យ ដោយផ្អែកលើកត្តាទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះដែលមនុស្សសម្រេចបាន។ តែដើម្បីអោយជោគជ័យនោះកើតឡើងទៅបាន តើសិស្ស និស្សិត គួរចាប់អារម្មណ៍ ផ្តោតការយកចិត្តទុកដាក់ទៅលើអ្វីខ្លះ ខាងក្រោមនេះជាគន្លឹះខ្លះសម្រាប់យកទៅគិនពិចារណា និងអនុវត្ត៖
១. រៀនជំនាញ ដែលខ្លួនស្រលាញ់
ការជ្រើសរើសជំនាញពិតជាមានសារៈសំខាន់ខ្លាំងណាស់សំរាប់មនុស្សគ្រប់រូបជាពិសេសគឺយុវជន នៅពេលដែលពួកគេរៀនបន្តនៅថ្នាក់មហាវិទ្យាល័យ។ ជំនាញខុសពីអ្វីដែលខ្លួនស្រលាញ់អាចជះឥទ្ធិពលដ៏អាក្រក់ទាំងទៅលើការសិក្សារៀនសូត្រ និងជីវិត ព្រោះថាការរៀននូវអ្វី ដែល ខ្លួនមិនស្រលាញ់ចូលចិត្តអាចធ្វើឱ្យគេធុញទ្រាន់ទទួលបានលទ្ធផលការ សិក្សាមិនសូវល្អនិងមានជំនាញមិនច្បាស់លាស់នៅពេលដែល ពួកគេចូលប្រឡូក នៅក្នុងសង្គមការងារ ។
២. រៀនពីសង្គមខាងក្រៅ
ការរៀននៅក្នុងសាលាតែមួយមុខគឺមិនទាន់គ្រប់គ្រាន់នោះទេ ពីព្រោះមាន រឿងរ៉ាវ ជាច្រើននៅក្នុងសង្គមខាងក្រៅដែលមានច្រើនជាង ឬមិនមានដូច ទ្រឹស្តី រៀន នៅក្នុងសាលា ហើយដែលជាពិសេសយុវជនត្រូវតែដឹងលឺ រៀនសូត្របន្ថែម និងត្រងត្រាប់ធ្វើតាម។ដូច្នេះយុវជនត្រូវបើកចិត្តរៀនពីស្ថានភាពការងារជាក់ស្តែងនិងរៀនពីអ្នកនៅជុំវិញខ្លួន ។ ជាការពិតណាស់ដើម្បីទទូលបានជោគជ័យក្នុងការងារ ទាមទា អោយយើងចេះសម្របខ្លួននឹងបរិយាកាសជុំវិញខ្លួន និងបើកចិត្តរៀនសូត្រពីអ្វីដែលថ្មីៗជានិច្ច។
សម្ថតភាពក្នុងការសិក្សានៅក្នុងសាលានោះទេ តែដោយសារតែបុគ្គល ខ្លះ មិនចូលចិត្តអនុវត្តតាមទ្រឹស្តីសាលា គឺគាត់ចូលចិត្តរៀនពីស្ថានភាព ការងារជាក់ស្តែង និងរៀនពីបុគ្គល ជោគជ័យដែលនៅជុំវិញខ្លួន លើសពី នេះទៅទៀតគឺគាត់បើកចិត្តរៀនពីអ្វីដែលថ្មី និងសម្របខ្លួនតាមកាល:ទេស:ការងារ ។
៣. ត្រូវមានការតស៊ូ ប្រឹងប្រែង និងអំនត់អត់ធ្មត់
ភាពអំណត់អត់ធ្មត់ក្នុងការងារគឺជាមាគា៏នាំយើងទៅរកភាពជោគជ័យដូច្នេះសិស្ស និស្សិត ទាមទារឱ្យយើងយកចិត្តទុកដាក់ខ្ពស់និងមានភាពអំណត់អត់ធ្មត់តស៊ូទ្រាំក្នុងការងា បុគ្គលិកត្រូវចៅហ្វាយនាយស្តីបន្ទោសនិងពេលខ្លះទៀតក៏មិនចុះសម្រុងនិងមិត្តរូមការងារ។ ហេតុដូច្នេះវាទាមទាឲ្យយើងមានភាពអំណត់តស៊ូ និងជំរុញទឹកចិត្តខ្លួនឯងបន្ថែមទៀត។
៤. ការពេញចិត្ត និងស្រលាញ់អ្វីដែលខ្លួនធ្វើ
ការពេញចិត្តនិងស្រលាញ់ការងារដែលខ្លួនកំពុងតែធ្វើ នេះជាគន្លឹះសំខាន់បំផុតដែលអ្នកជោគជ័យបានព្យាយាមអនុវត្តតាម។ ព្រោះថាវាជាការពិត នៅ ពេល ដែលយើងពេញចិត្តការងារដែលយើងកំពុងតែធ្វើឋជាថាមពលមួយជំរុញទឹកចិត្តយើងអោយខំប្រឹងប្រែងធ្វើការងារនិងស្វះស្វែងរកគន្លឹះថ្មីៗដើម្បី អនុវត្ត កិច្ចការងារអោយបានទទូលជោគជ័យ។ ទោះបីជា ការងារនោះពិបាក និងមានភាពស្មុគស្មាញក៏ពិតមែនតែក៏មិនបានរារាំងសកម្មភាពរបស់យើងដែរ ដោយសារតែការងារនោះយើងពេញចិត្តនឹងធ្វើហើយយើងធ្វើកិច្ចការនោះទាំងស្នាមញញឹមអស់ពីចិត្តពីថ្លើម៕