គំនិត និងការអប់រំ ៖ កូនដែលមានវ័យអាយុ ៧ឆ្នាំដល់១២ឆ្នាំគ្មានវិបត្តិផ្លូវចិត្តឬជំទាស់អ្វីកើតឡើងមកនោះទេ។កុមាររប្រើសមត្ថភាពរបស់ខ្លួនដែលមានលក្ខណៈស៊ីជម្រៅជាងមុន ជាពិសេសផ្នែកសង្គមដូចជាទំនាក់ទំនងជាមួយក្មេងៗដទៃទៀតនៅសាលា និងក្នុងសហគមន៍។

ចំពោះការរីកចម្រើនរបស់កុមារក្នុងវ័យនេះ គឺមានចិត្តនឹងនរជាងវ័យក្រោយ( យុវវ័យ)

ចំពោះការលូតលាស់លើទំនាក់ទំនងគេសម្គាល់ឃើញថាកូនដែលមានវ័យអាយុ ៧ឆ្នាំដល់១២ឆ្នាំ

មានទំនាក់ទំនងជាមួយមនុស្សចាស់ ខុសពីទំនាក់ទំនងជាមួយគ្នានឯង។កុមារតែងតែស្តាប់ការណែនាំរបស់មនុស្សចាស់ ប៉ុន្តែគេចូលចិត្តលេងជាមួយកុមារវ័យស្របាលគ្នាហើយពេលមានបញ្ហាគេចូលចិត្តរៀនដោះស្រាយខ្លួនឯងមិនសូវពឹងឪពុកម្តាយដូចលើកមុននោះទេ។

ពីអាយុចន្លោះ ពី៩ ឆ្នាំទៅដល់១០ ឆ្នាំ កុមារចូលចិត្តជួបជុំជាក្រុម ដោយមិនអនុញ្ញាតអោយចាស់ៗចូលរួមជួនកាលកុមារបង្កើតពាក្យថ្មី ពាក្យអាថ៍កំបាំងផ្សេងៗដែលកុមារគ្នាឯងយល់ដោយក៏មិនបន្តប្រាប់ចាស់ៗទៀតទេ។ការលូតលាស់នៃប្រាជ្ញាក្នុងវ័យនេះ ចាប់ផ្តើមរៀន គិតពិចារណាប្រកបដោយហេតុផល Logical thinking កុមារដឹងអ្វីដែលជាការពិត ហើយអ្វីជាការស្រមើស្រមៃ ជាពិសេសកុមារយល់ដឹងអំពីអ្វីជាហេតុ និងផល ដែលធ្វើអោយកុមារចូលចិត្តរៀនគណិតវិទ្យា ហេតុដូច្នេះកុមារចូលចិត្តជជែកគ្នា។

សម្រាប់ កូនដែលមានវ័យអាយុ ៧ឆ្នាំដល់១២ឆ្នាំមានការលូតលាស់ច្រើនមែនទែន មានស្វ័យតភាព មិនពឹងឪពុកម្តាយ កុមារបង្កើតចំណូលចិត្ត និងតម្លៃផ្ទាល់ខ្លួនដែលកុមារដើរតាមអស់មួយជីវិត។

តើអ្នកដឹងថា កូនដែលមានវ័យ ៧ឆ្នាំដល់១២ឆ្នាំចាត់ទុកម្តាយ ឪពុកគេជាអ្វី?

ម្តាយជានិមិត្តរូបនៃការទទួល ការផ្តល់ការលួងលោម ការសណ្តោសប្រណី ជាអ្នកដែលនៅថ្នាក់ថ្នមបីបាច់ ហើយម្តាយអាចមានអារម្មណ៍ស្រង៉ាកចិត្ត នៅពេលម្តាយមិននៅ ម្តាយឈឺ ម្តាយបំពេញមុខងារមិនបានល្អ។ ឪពុក ជានិមិត្តរូបនៃអំណាច ច្បាប់ ជាអ្នកបញ្ជា ដាក់ទោស ជាអ្នកចេះ បើឪពុកអត់នៅឬបំពេញតួនាទីរបស់ឪពុកមិនបានល្អ កុមារអាចស្គាល់ការស្រងាកចិត្ត ២យ៉ាងព្រោះគ្មានគំរូដែលអាចធ្វើតាមបាន។

១ កុមារគ្មានគំរូ ព្រោះគេវង្វេងដែលគ្មានអ្នកគ្រប់គញរង បញ្ជា ប្រាប់ពីភាពខុស និងត្រូវ 

២កុមារអាចមានអាកម្បកិរិយាប្លែកពីធម្តា ហិង្សា ស្ងៀមស្ងាត់ មិននិយាយជាមួយអ្នកដទៃ មិនចេះស្តាប់បង្គាប់ មិនចូលចិត្តលេង មិនចូលរៀន ឬហូបចុកមិនធម្មតា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ