តើក្មេងដែលចូលដល់វ័យជំទង់ មានការផ្លាស់ប្តូរផ្លូវអារម្មណ៍បែបណា ប្រសិនបើឳពុកម្តាយមិនបានចាប់អាម្មណ៍នឹងមានការសោកស្តាយចំពោះរឿងនេះ?
គំនិត និងការអប់រំ៖ សម្រាប់ក្មេងវ័យជំទង់/យុវជន មានអាយុ១២-១៩ឆ្នាំ ជាដំបូងយើងអាចមើល ឃើញភ្លាមៗ តាមរយៈការផ្លាស់ប្តរូរូបរាងកាយ របស់កូនឬក៏ក្មេងក្នុវ័យនេះ អរ័ម៉ូនភេទនេះមានឥទ្ធិពលទៅលើខ្លួនប្រាណ ដោយក្មេងស្រីនិងមានរដូវ និងក្មេងប្រុសផ្លាស់ប្តូរសម្លេងជាដើម ក្នុងនោះក៏មានការផ្លាស់ប្តូរទៅលើចិត្ដគំនិតផងដែរ ជា ហេតុដែលធ្វើឱ្យក្មេងជំទង់មានអារម្មណ៍មិនសូវស្រួលប៉ុន្មានទេ ។ ឧទា, ឆាប់ ខឹងឆេវឆាវ និងខ្មាស់អៀនច្រើន ។
ក្នុងនោះ ប្រាជ្ញាក៏រីកចម្រើន ជាងមុន ហើយយុវជនមានបទពិសោធន៍អំពីទំនាក់ទំនងប្លែកពីមុន ជាពិសេសពួកគេចាប់អារម្មណ៍លើភេទផ្សេងគ្នា សោភ័ណ្ឌភាពរូបរាងកាយ។ លោកអ្នក ជាមាតាបិតា គួរតោងស្វែងយល់បន្តិចលើពាក្យថា យុវវ័យដែលជាវ័យមួយរវាងកុមារ និងពេញវ័យមានសេចក្តីថា យុវវ័យ មិនទាន់ជាមនុស្សពេញវ័យ ប៉ុន្តែគេក៏ឈប់ជាក្មេងតូច ទៀតដែរ ។ ហេតុនេះហើយបានជាយុវជនមិនដឹងថា ត្រូវទៅតាមណា ពេលខ្លះ៖យុវជនប្រព្រឹត្តតាមរបៀបជាក្មេង ហើយជួនកាលតាមរបៀបជាមនុស្សពេញ វ័យជាពិសេសមិនដឹងត្រូវប្រព្រឹត្តអាកប្បកិរិយាណា ហើយចិត្តមិននឹងន (យុវជន ហាក់បីដូចជាមិនដឹងត្រូវអង្គុយលើកៅអីណា កៅអីរបស់មនុស្សចាស់ ឬកូនក្មេង) ។
ការសិក្សាពីចិត្តកូនក៏ដូចគ្នាពេលមានគេស្តីបន្ទោសក្នុងវ័យនេះមានអារម្មណ៍ច្របូកច្របល់ ដែលអាចបណ្តាលអោយពួកគេយំភ្លាមៗ ព្រោះថា គេមិនទាន់ចេះទទួលខុសត្រូវដូចមនុស្សធំទេ ដែលមានន័យថា ចិត្តរបស់ជំទង់មិននឹងន ហើយក្នុងរយៈពេលដ៏ខ្លី គេអាចផ្លាស់ប្ដូរអាកប្បកិរិយាពីមនុស្សពេញវ័យទៅជាកូនក្មេងវិញ ដូចជាពេលកំពុង សប្បាយចិត្ត គេធ្វើការស្រួលបួល ពេលឮពាក្យធ្ងន់តែមួយម៉ាត់ គេអន់ចិត្តភ្លាម ។ ពេលខ្លួនគ្រាន់តែមានរឿងតូចតាចក៏ធ្វើឱ្យគេខឹង ឬយំដែរ កើតឡើងមកដោយសារជំទង់យល់ថា “ខ្ញុំជាមនុស្សធំ ប៉ុន្តែឪពុកម្ដាយនៅតគិតថា ជាកូនក្មេង។
វ័យជំទង់តែងតែគិត និងចង់អោយមនុស្ស ជុំវិញគិតថាគេជាមនុស្សធំជាពិសេសយុវជនចង់បង្ហាញថា "ខ្ញុំជាមនុស្សពេញវ័យ" ហើយចង់ឱ្យ អ្នកដទៃទទួលស្គាល់ និងរាប់អានថា គេជាមនុស្សពេញវ័យមែន ។
សម្រាប់ការទំនាក់ទំនងក្មេងវ័យជំទង់/យុវជននេះ ចង់ពឹងទៅលើគេផង និងចង់ពឹងទៅលើខ្លួនឯងផង ។ ក្នុងការគិតពិចារណា ជួនកាលចេនរិះគិត ជួនកាលមិនចររិះគិតដោយខ្លួន ក្នុងសេចក្តីស្រលាញ់ ស្រលាញ់អ្នកដទៃដោយទុកគេជា “កម្មសិទ្ធិ” ផង និង ស្រលាញ់ដោយមិនគិតពីខ្លួនឯងផង។
ក្នុងដំណាក់កាលយុវវ័យជំទង់ចាប់ផ្តើមមានយោបល់ មានចំណូលចិត្តខ្លួនឯង ។ នៅពេលនោះ ជំទាស់កើតឡើងជាមួយអស់លោកអ្នក ត្បិត តែជំទង់ហាក់បីដូចជាលែងទទួលស្គាល់ឪពុកម្តាយជាមនុស្សតែមួយគត់ដែលគាត់ ស្រលាញ់ ជំទង់ចេះតែមើលឃើញ និងចាប់អារម្មណ៍ ឪពុកម្តាយជាអ្នកកាន់ អំណាច ជាអ្នកហាមឃាត់ខ្លួនមិនឱ្យធ្វើអ្វីៗតាមចិត្ត ។ ជំទង់យល់ថា ខ្ញុំអាចធ្វើអ្វីៗ តាមចិត្ត ជាពិសេសអាចធ្វើផ្ទុយពីឱវាទរបស់តំណាងនៃអំណាចទៀតផង។
វ័យជំទង់ ត្រូវបានហៅម្យ៉ាងទៀតថា ជាវ័យនៃការស្រមើស្រមៃនៅពេល - ជំទង់ខ្លះតែងតែគិតពីខ្លួនឯងចុះឡើងៗធ្វើឱ្យគេបាត់ទំនាក់ទំនងជាមួយអ្នកដទៃដែលនៅជុំវិញ ។ ខ្លះនៅស្ងៀមមិនសូវនិយាយលេងជាមួយអ្នកណា ជួនកាលចូលចិត្តបិទទ្វារសំងំតែក្នុងបន្ទប់ម្នាក់ឯងទៀតផង ។
ជំទង់ខ្លះទៀត បើមានការសប្បាយគេតែងតែស្រមើស្រមៃពីការសប្បាយឡើង ហើយបើជួបទុក្ខលំបាក គេរិះគិតពីទុក្ខទោសាធុសឡើង ធ្វើឱ្យចិត្តទេ មួរមៅ និងធុញទ្រាន់ ។
ចិត្តវិទូយល់ថា សេចក្តីទាំងអស់នេះបញ្ជាក់ថា ជំទង់ត្រូវការភាពកំសាន្តនៃការស្រមើស្រមៃដើម្បីដោះស្រាយការស្មុគស្មាញដែលកើតមក ។
ក្នុងពេលដែលគាត់ចូលចិត្តការគិតស្រមើស្រមៃ បែបនេះ ឪពុកម្តាយអាចជួយវ័យជំទង់បបណា?
អ្វីដែលអាចធ្វើបាននោះគឺ ការយកចិត្តទុកដាក់ស្ដាប់គាត់ដោយមិនវិនិច្ឆ័យភ្លាមៗ ក្នុងនោះត្រូវចេះគោរពគា់ត ជាពិសេសកុំមើលងាយ កុំសើចចំអកអំពីបញ្ហា ឬការស្រមើស្រមៃដែលពួកគាត់បានលើកឡើងពេលឃើញគាត់ចាប់អារម្មណ៍ពីបញ្ហាអ្វីមួយ ត្រូវនាំគាត់ទៅជួបបញ្ហា នោះដោយជាក់ស្តែង ៕