អាមេរិក៖ក្រុមហ៊ុន Apple នឹងដកមុខងារ blood oxygen ចេញពីនាឡិកាដៃសេរីចុងក្រោយបំផុតរបស់ខ្លួនគឹ Apple Watch Series 9 and Ultra 2 ក្រោយជាប់ពាក់ព័ន្ធក្នុងជម្លោះកម្មសិទ្ធិបញ្ញាជាមួយ Masimo ដែលជាក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រ អស់រយៈពេលជាច្រើនខែដើម្បីដោះស្រាយ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានCNBCនៅថ្ងទី ១៨ ខែមករា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ក្រុមហ៊ុន Apple ត្រូវបាន International trade Commission ដែលហៅកាត់ថា ITC បានរកឃើញថា ក្រុមហ៊ុននេះ បានជាប់ពាក់ព័ន្ធក្នុងជម្លោះកម្មសិទ្ធិបញ្ញាជាមួយ Masimo ដែលជាក្រុមហ៊ុនឧបករណ៍វេជ្ជសាស្ត្រ ពិសេសទៅលើការងារ មុខងារ blood oxygen ហើយនាឡិកាប្រភេទនេះ ត្រូវហាមឃាត់រយៈពេលខ្លីក្នុងខែធ្នូ មុននឹងលក់ទៅកាន់ទីផ្សារ។
បើទោះបីជា តុលាការដកដីកាដែលបានបិទបម្រាមមិនឱ្យលក់នាឡិការនេះក៏ដោយ ក៏ប៉ុន្តែ តុលាការក៏មិនបដិសេធការសម្រេចចិត្តរបស់ ITC គ្រោងនឹងប្តឹងឧទ្ធរណ៍បន្តទៀតនោះទេ។ វាជារឿងមិនធម្មតាទេសម្រាប់ Apple ក្នុងការដកមុខងារ blood oxygenចេញពីនាឡិការនេះចេញ។
អវត្ដមានមុខងារ blood oxygenដែលជាឧបករណ៏ស្ទង់អុកស៊ីសែនក្នុងឈាម អាចធ្វើឱ្យក្រុមហ៊ុនរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងការលក់ចេញក៏ដូចជាមិនសូវទាក់ទាញសម្រាប់អ្នកប្រើប្រាស់។
ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ Apple បានលើកឡើងថា "អំឡុងពេលរង់ចាំការប្តឹងឧទ្ធរណ៍ ក្រុមហ៊ុនApple បានធានាថាអតិថិជនអាចចូលប្រើ Apple Watch ជាមួយនឹងមុខ ងារផ្សេងទៀតដោយគ្មានការកំណត់" ។ អ្នកនាំពាក្យរបស់ ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនសង្ឃឹមថាតុលាការឧទ្ធរណ៍ នឹងអនុញ្ញាតឱ្យ Apple watch នៅតែអាចដាក់មុខងារ blood oxygen អោយអ្នកប្រើប្រាស់បាន ។
ជាមួយគ្នានោះ អ្នកនាំពាក្យក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា សម្រាប់ Apple watchសេរ៊ីចាស់ នៅតែអាចប្រើប្រាស់ មុខងារ blood oxygenបានធម្មតាដដែល៕