បរទេស៖ថ្មីៗនេះទទួលបានដំណឹងថាក្រុមហ៊ុន Apple កំពុងសម្ងំបង្កើតបញ្ញាសិប្បនិម្មិត្ត AI Chatbot ផ្ទាល់ខ្លួនថ្មីមួយដើម្បីយកមកប្រកួតប្រជែងជាមួយនឹង ChatGPT របស់ក្រុមហ៊ុន OpenAI និង Bard របស់ Google។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ កក្កដា ២០២៣។
កន្លងមក Apple ធ្លាប់បានបង្កើតក្របខ័ណ្ឌផ្ទាល់ខ្លួនរបស់ខ្លួន (framework) ដែលត្រូវបានគេស្គាល់ថាជា «Ajax» ដើម្បីបង្កើតគំរូភាសាធំៗ ហើយជាប្រព័ន្ធផ្អែកលើ AI របស់ OpenAI និង Google ពោលគឺវាត្រូវបានដាក់ដំណើរការនៅលើ ChatGPT និង Bard នោះតែម្តង។ តាមរយៈរបាយការណ៍ចុងក្រោយនេះបានបង្ហាញគឺ Apple កំពុងបង្កើត AI Chatbot ផ្ទាល់ខ្លួនជាមួយនឹងគំរូ Ajax ដែលត្រូវបានគេរំពឹងថាអាចនឹងមានឈ្មោះ Apple GPT។
យោងតាមការចេញផ្សាយខាងលើបានឱ្យដឹងថា ជំនួយការនិម្មិត្ត ឬបញ្ញាសិប្បនិម្មិត្តថ្មី (AI) របស់ Apple នឹងផ្តោតលើការសង្ខេបអត្ថបទ និងឆ្លើយជាលក្ខណៈសំណួរដោយផ្អែកលើទិន្នន័យដែល Apple បានបណ្តុះបណ្តាលផ្ទាល់់៕