ភ្នំពេញ៖ បើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានចេញជាផ្លូវការដោយសម្រេចអនុញ្ញាតលើការចុះបញ្ជីសមាគមអ្នកបង្កើតមាតិកាលើអ៉ីនធឺណិតនៅកម្ពុជា«CAMBODIA INTERNET CONTENT CREA TORS ASSOCIATION»(C.I.C.C.A)ដែលនេះជាសមាគមទី១ និងដំបូងបង្អស់ដើម្បី អ្នកបង្កើតមាតិកាលើអ៉ីនធឺណិតនៅកម្ពុជា។

នេះជារឿងដ៏គួរឱ្យរំភើប និងត្រេកអរសម្រាប់អ្នកបង្កើតមាតិកានៅកម្ពុជាដែលនឹងទទួលបានការគាំពារពីសមាគមអ្នកបង្កើតមាតិកាលើអ៉ីនធឺណិតនៅកម្ពុជា ក្នុងនោះបើតាមការឱ្យដឹងអំពីសមាគមអ្នកបង្កើតមាតិកាលើអ៉ីនធឺណិតនៅកម្ពុជាបានបង្កើតឡើងក្នុងគោលបំណងចងក្រងបណ្តាញធនធានមនុស្សយុវជនកម្ពុជាដែលជាទំពាំងស្នងឬស្សីទាំងអស់ ដើម្បីសាមគ្គីគ្នាក្នុងការពង្រឹងពង្រីកចំណេះដឹង សមត្ថភាព បទពិសោធន៍ ការងារ ក្នុងវិស័យបច្ចេកវិទ្យា ផលិតមាតិកាផ្សព្វផ្សាយលើប្រព័ន្ធអ៉ីនធើណិត  និងចូលរួម ចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយវិជ្ជាជីវៈទំនួលខុសត្រូវ និងសីលធម៌ សង្គមខ្ពស់។


សម្រាប់អ្នកបង្កើតមាតិកាដែលចូលជាសមាជិក នៃសមាគមអ្នកបង្កើតមាតិកាលើអ៉ីនធឺណិតនៅកម្ពុជា និងទទួលបានការបណ្តុះបណ្តាលលើជំនាញសំខាន់ដូចជា ជំនាញចងក្រង និងសរសេរមាតិកា ជំនាញថត និងកាត់ត  ជំនាញ ទីផ្សារឌីជីថល ជំនាញបង្កើតប្រាក់ចំណូលពីមាតិកាលើអ៉ីនធឺណិតដូចហ្វេសប៊ុក យូធូបជាដើម  ហើយសមាគមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិលើវិស័យបច្ចេកវិទ្យា និងអ៉ីនធឺណិតដើម្បីជម្រុញការទទួលស្គាល់មាតិការបស់កម្ពុជា។

ដោយឡែកការយកចិត្តរបស់ សមាគមអ្នកបង្កើតមាតិកាលើអ៉ីនធឺណិតនៅកម្ពុជាហៅកាត់ថា (C.I.C.C.A)ចំពោះសមាជិកទៅលើផ្តល់ជំនួយសង្រ្គោះបន្ទាន់ដល់សមាជិករបស់សមាគមចូលរួមកិច្ចការសង្គម ក្នុងនាមការងារមនុស្សធម៌ ព្រមទាំងទំនាក់ទំនងជាមួយស្ថាប័នជាតិ អន្តរជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងប្រទេសកម្ពុជាលើកិច្ចការងារការពារចំពោះអ្នកបង្កើតមាតិកាលើអ៉ីនធឺណិតនៅកម្ពុជា។

នេះជាឱកាសដ៏ល្អបំផុត សម្រាប់អ្នកបង្កើតមាតិកាថ្មី និងចាស់ដែលចង់ទទួលបាននូវការអភិវឌ្ឍន៍ចំណេះដឹង បង្កើនសមត្ថភាពរបស់ខ្លួន បង្កើតទំនាក់ទំនងជាមួយអ្នកស្រឡាញ់ការងារបង្កើតមាតិកានេះកាន់តែច្រើន។  ប្រសិនបើលោកអ្នកចាប់អារម្មណ៍ និងចង់ដឹង ព័ត៌មានបន្ថែមសូមទាក់ទឹងតាមតេឡេក្រាម និងហ្វេសបុកផេករបស់ សមាគមអ្នកបង្កើតមាតិកាលើអ៉ីនធឺណិតនៅកម្ពុជា ៕

Facebook : https://www.facebook.com/cicca.org.kh/

Telegram :  https://t.me/cicca_org_kh

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ