វៀតណាម៖ តំបន់ភាគកណ្តាលនឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីយប់ថ្ងៃព្រហស្បតិ៍នេះ ដែលនាំមកដោយព្យុះត្រូពិច រួមជាមួយនឹងខ្យល់ត្រជាក់ និងខ្យល់បក់ខ្លាំងពីភាគខាងកើត។យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ តំបន់សម្ពាធទាបមួយត្រូវបានបង្កើតឡើងនៅលើសមុទ្រខាងកើត ហើយបានវិវត្តទៅជាទំនាបត្រូពិច។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានVNExpress នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

នៅម៉ោង ៧ ព្រឹកថ្ងៃព្រហស្បតិ៍ វាស្ថិតនៅចំកណ្តាល ១៨០ គីឡូម៉ែត្រភាគខាងជើងនៃកោះ Song Tu Tay ជាមួយនឹងខ្យល់បក់ពី ៣៩ទៅ៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាកំពុងរំកិលទៅទិសខាងលិចក្នុងល្បឿន ១០ គ.ម មានភ្លៀងធ្លាក់ និងព្យុះផ្គររន្ទះ ជាមួយនឹងខ្យល់បក់ខ្លាំងនៅលើសមុទ្រ រួមទាំងនៅភាគខាងជើងនៃកោះ Truong Sa ។

សូមរម្លឹកថា កាលពីយប់ថ្ងៃអាទិត្យ ខ្យល់មូសុងឦសានបានបោកបក់ចូលតំបន់ភាគកណ្តាល ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ខេត្ត នានា ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបានជន់លិចផ្ទះរាប់ពាន់ខ្នង ផ្លូវជាតិលេខ១ និងផ្លូវជាច្រើនត្រូវជន់លិច ធ្វើឱ្យរំខានដល់ការធ្វើចរាចរណ៍។

មនុស្សពីរនាក់បានស្លាប់ និងម្នាក់បាត់ខ្លួនបន្ទាប់ពីការបាក់ដី នៅជិតរោងចក្រវារីអគ្គិសនី។ ប៉ុន្តែមកដល់ព្រឹកថ្ងៃពុធម្សិលមិញ ទឹកបានស្រកចុះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ