អ៊ុយក្រែន៖ អ្នកជំនួញដែលមានជាងគេបំផុតរបស់អ៊ុយក្រែនម្នាក់​ត្រូវបានសម្លាប់ជាមួយប្រព​ន្ធ​របស់​គាត់នៅក្នុងការបាញ់ផ្លោងរុស្ស៊ី "ដ៏ធំ" នៃទីក្រុង Mykolaiv ភាគខាងត្បូង។នេះបើ​តាមការចេញ​ផ្សាយ​ដោយសារព័ត៌មាន រ៉យទ័រនៅថ្ងសទី១ ខែសីហា ឆ្នាំ២០២២។

 

មន្ត្រីក្នុងតំបន់បាននិយាយថា Oleksiy Vadatursky អាយុ 74ឆ្នាំ និងប្រពន្ធរបស់គាត់ Raisa បាន​ស្លាប់នៅពេលដែលកាំជ្រួចបានវាយប្រហារផ្ទះរបស់ពួកគេពេញមួយយប់។ លោក Vadatursky គ្រប់​គ្រ​ងក្រុមហ៊ុន Nibulon ដែលជាក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការនាំចេញគ្រាប់ធញ្ញជាតិ គាត់ក៏បា​នទទួ​លពានរង្វាន់ "វីរៈបុរសនៃអ៊ុយក្រែន" ផងដែរ។

 

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានពណ៌នាការស្លាប់របស់លោក Vadatursky ថាជាការបាត់បង់ដ៏ធំ។អភិបាលក្រុង Mykolaiv លោក Oleksandr Senkevych បាននិយាយថា វាប្រ​ហែលជាការទម្លាក់គ្រាប់បែករបស់រុស្ស៊ីដ៏ធ្ងន់បំផុតនៅក្នុងទីក្រុងរហូតមកដល់ពេលនេះ។

​ទីតាំង Mykolaiv ស្ថិតនៅលើផ្លូវសំខាន់ទៅកាន់ Odesa ដែលជាកំពង់ផែដ៏ធំបំផុតរបស់អ៊ុយក្រែ​ននៅលើសមុទ្រខ្មៅ ហើយត្រូវបានវាយប្រហារម្តងហើយម្តងទៀ​តចាប់តាំងពីប្រទេសរុ​ស្ស៊ី​បានបើកការឈ្លានពានរបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ