ចិន៖ប្រទេសចិន បានចេញសេចក្តីប្រកាសអាសន្នកម្រិតមធ្យម និងបានបញ្ជាឱ្យទូកនេសាទទាំងអស់ចូលកំពង់ ពេលដែលព្យុះទីហ្វុង Nesat បោកបក់ឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង ហើយគេរំពឹងទុកថា វានឹងបង្កប៉ះពាល់ដល់តំបន់ជាច្រើន ជាមួយនឹងសន្ទុះខ្យល់បក់ខ្លាំង និងព្យុះភ្លៀង ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ។
សូមបញ្ជាក់ថា នេះព្យុះទីហ្វុង Nesat ទី20 ក្នុងឆ្នាំ២០២២ នៃសមុទ្រចិនខាងត្បូង គេរំពឹងថា ព្យុះទីហ្វុងនឹងរំកិលទៅទិសខាងលិច ហើយបន្ទាប់មកឆ្ពោះទៅទិសខាងលិច ដោយខាងត្បូងក្នុងល្បឿន ១៥ គីឡូម៉ែត្រ ទៅ ២០ គីឡូម៉ែត្រ។
មន្ទីរឧតុនិយមជាតិ បានរាយការណ៍ថា ពេលព្យុះ Nesat ដែលជាព្យុះទីហ្វុងទី ដែើអាចបោកបក់កាន់តែខិតជិតមកដល់ តំបន់ជាច្រើនរួមទាំងខេត្តក្វាងទុង និងខេត្តហៃណាន នៅភាគខាងត្បូងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំង៕
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់