ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋា​នអន្តោប្រ​​វេស​ន៍បាន​បញ្ជា​​ក់ឱ្យដឹងថា លទ្ធផលការងារអធិការកិច្ចហត្ថពលកម្មបរទេស គិត​​ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ​២០២២ បានចុះត្រួតពិនិត្យគោលដៅចំនួន ៣.០៨០គោលដៅ  ត្រួតពិនិត្យពលករបរទេស ចំនួន ៣០.៨៣៤នាក់ ព្រមទាំងបានផាកពិន័យជនបរទេសគ្មានប​ណ្ណកា​រងា​​រចំនួន ២.៤១៦នាក់។

ការលើកឡើងនេះក្នុងរបាយការណ៍ការងារស្តីពីលទ្ធផលការងារ អធិការកិច្ចហត្ថព​​លក​​ម្មបរ​ទេសគិ​តចា​ប់ពីខែ មករាដល់ខែតុលា ឆ្នាំ២០២២ជូនសម្តេចក្រឡាហោម ស ខេង ថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ​២០​២២។

សម្តេចក្រឡាហោម ស ខេង បានថ្លែងមតិស្វាគមន៍ចំពោះមន្ត្រីពាក់ ព័ន្ធដែលអញ្ជើញចូលរួមកិ​ច្ចប្រ​​ជុំនាថ្ងៃនេះ ដើម្បីស្តាប់របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍លើកាងារអធិការកិច្ច និ​​ងការ​ងារជាច្រើនទៀតលើការងារត្រួតពិនិត្យជនបរទេសដែលស្នាក់នៅ និងធ្វើការ នៅព្រះរាជា​ណា​​ចក្រ​កម្ពុជា​​។  សម្រាប់កិច្ចការងារអធិការកិច្ចរបស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ត្រូ​វបន្តកិច្ចសហ​​ការជា​មួ​យ​​សមត្ថ​កិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន និងក្រុមហ៊ុនរោងចក្រ សហគ្រាស អ្នកវិនិយោគគិននា​នា​ផង​ដែរ។

 

ក្នុងនោះលោក នាយឧត្តមសេនីយ៍ មានប្រសាសន៍លើកឡើងថា ក្រោ​ម​ការអនុវត្តប្រកាសអន្តរក្រសួង​ស្តីពី​អធិការកិ​​ច្ចហ​​ត្ថពល​​កម្ម​​បរទេសក្នុងព្រះរាជាណាចក្រកម្ពុជា អគ្គ​នា​យ​​​កនៃ​អគ្គនាយកដ្ឋានអន្តោប្រ​វេ​ស​ន៍​​​​បាន​ស​ហការជាមួ​យ​អគ្គនាយកដ្ឋានការងារនៃក្រសួង​ការ​ងារ ​និង​បណ្តុះបណ្តាល​​វិជ្ជាជី​វៈ​ចុះធ្វើ​អធិ​កា​រកិច្ចហ​ត្ថព​លកម្ម​ជារៀ​​ងរា​ល់ឆ្នាំដោយបានរៀបចំក្រុមការងារចុះអធិការកិ​ច្ចនៅតាមបណ្តា​ក្រុម​ហ៊ុន រោ​ង​ចក្រ សហគ្រាស និងគ្រឹះស្ថានឯកជននានាទូទាំងប្រទេស។

​ក្រោយបានស្តាប់របាយការណ៍សង្ខេបរួចហើយនោះ សម្តេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រ គាំទ្រ និងលើកទឹកចិត្តដល់ក្រុមការងារ បន្តអនុវត្តផែនការនេះឱ្យបានហ្មត់ចត់ស្របតាមវិជ្ជា​ជីវៈ ការ​ទទួលខុសត្រូ និងមានប្រសិទ្ធភាពខ្ពស់​ដើម្បី​ឱ្យឈា​នដ​ល់គោល​ដៅដែលយើងចង់បាន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ