អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងមិនផ្តល់ទិដ្ឋាការ ចំពោះជនបរទេសណា គ្មានឈ្មោះក្នុង ប្រព័ន្ធ FPCS ដោយអនុវត្ត ចាប់ពីថ្ងៃទី១ កក្កដា តទៅ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ តទៅ អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ នឹងអនុវត្តវិធានការ មិនផ្តល់ទិដ្ឋាការ បន្តរយៈពេលស្នាក់នៅកម្ពុជា ចំពោះជនបរ ទេសណា ដែលគ្មានឈ្មោះក្នុងប្រព័ន្ធ គ្រប់គ្រង វត្តមានជនបរទេសនៅកម្ពុជា(FPCS)។
យោងតាមសេចក្ដីជម្រាបជូន ស្នងការនគរបាល រាជធានី-ខេត្ត ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា «ក្នុងគោលដៅជំរុញអនុវត្តឲ្យ មានប្រសិទ្ធភាពនូវសេចក្តីណែនាំ លេខ ០២៨ ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នឹងអនុវត្តវិធានការ មិនផ្តល់ទិដ្ឋាការ បន្តរយៈពេលស្នាក់នៅ ក្នុងព្រះរាជា ណាចក្រកម្ពុជា ចំពោះជនបរទេសណា ដែលគ្មានឈ្មោះក្នុងប្រព័ន្ធគ្រប់គ្រង វត្តមានជន បរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា(FPCS) ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ តទៅ។
បន្ថែមពីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នើឲ្យស្នងការនគរបាល រាជធានី-ខេត្ត ត្រូវបន្តផ្ស ព្វផ្សាយ គោលការណ៍ណែនាំនេះ ជូនដល់ម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ឲ្យធ្វើ សេចក្តីរាយការណ៍ អំពី វត្តមានជនបរទេសដែលបានមកស្នាក់នៅក្នុងលំនៅឋានរបស់ខ្លួន ទៅក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស នៅកម្ពុជា (FPCS) ដើម្បីទទួលបានការអនុញ្ញាត ឲ្យ បន្តរយៈពេលស្នក់នៅ៕ E B