ភ្នំពេញ  ៖ កម្ពុជា បណ្ដេញចេញជនបរទេស១០៤នាក់ថែមទៀត ក្រោយចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់។ 

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់  អគ្គនាយកដ្ឋានអន្តប្រវេសន៍ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១០៤នាក់ ស្រី២៤នាក់ មាន០៥សញ្ជាតិ ក្នុងនោះ ជនជាតិឥណ្ឌាចំនួន០២នាក់ អាមេរិកចំនួន០១នាក់ ឡាវចំនួន០២នាក់ ចិនចំនួន០៤នាក់ និងជនជាតិវៀតណាម ចំនួន៩៥នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។

សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា ជនបរទេសចំនួន១០៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ