ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ជាសេនាធិការ បានធ្វើការបណ្ដេញជនបរទេស ចំនួន៥១២លើក ស្មើនឹងជនល្មើសចំនួន២,១៥៩នាក់ ចេញពីប្រទេសកម្ពុជាវិញ ក្រោយពួកគេប្រព្រឹត្តអំពើល្មើសច្បាប់។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា ជនបរទេសដែលត្រូវបានបណ្ដេញចេញពីកម្ពុជា មានចំនួន៣៩សញ្ជាតិ ក្នុងនោះច្រើនជាងគេជនជាតិចិន១,០១១នាក់, ឥណ្ឌូនេស៊ី២៦៧នាក់, វៀតណាម៥០៧នាក់, ថៃ៦០នាក់, ឥណ្ឌា៧៧នាក់, ជប៉ុន៥៣នាក់, នីហ្សេរីយ៉ា៣៣នាក់, ម៉ាឡេស៊ី៣២នាក់,តៃវ៉ាន់២៤នាក់,កូរ៉េខាងត្បូង២០នាក់, ហ្វីលីពីន១៦នាក់, អាមេរិក១៤នាក់, អង់គ្លេស១៤នាក់ និង២៦សញ្ជាតិទៀត មានពី០១ ដល់០៨នាក់។


របាយការណ៍ ដដែល បានអះអាងទៀតថា គិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឆ្នាំ២០១៤ មកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានបណ្តេញចេញជនបរទេសខុសច្បាប់ចំនួន ២៧,៧៣៨នាក់ មានចំនួន១០៧សញ្ជាតិ។


ដោយឡែក សម្រាប់ជនបរទេសដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេសវិញ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ សរុបចំនួន២,២៤៦នាក់ ស្រី២៥១នាក់ មាន៤៦សញ្ជាតិ (វៀតណាម៩៤៩នាក់, ចិន៧៩៦នាក់, ថៃ១២៧នាក់, តៃវ៉ាន់៦៩នាក់ និងនីហ្សេរីយ៉ា៥៧នាក់)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ