នីហ្សេរីយ៉ា៖ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសនីហ្សេរីយ៉ានៅឆ្នាំនេះបានកើនឡើងដល់ ៦០៣នាក់ ខណៈដែលអាជ្ញាធរក្នុងតំបន់កំពុងប្រណាំងដើម្បីផ្តល់ជំនួយដល់មនុស្សរាប់សែននាក់ដែលត្រូវបានជម្លៀសចេញពីផ្ទះដែលលិចទឹករបស់ពួកគេ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

ក្រសួងកិច្ចការមនុស្សធម៌បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា មនុស្សជាង១.៣លាននាក់ត្រូវបានផ្លាស់ទីលំនៅដោយគ្រោះមហន្តរាយដែលបានប៉ះពាល់ដល់ប្រជាជននៅទូទាំង ៣៣នៃរដ្ឋចំនួន ៣៦របស់ប្រទេសនីហ្សេរីយ៉ា។

យ៉ាងហោចណាស់ ៣,៤00 គីឡូម៉ែត្រការ៉េ នៃដីត្រូវបានជន់លិច ដែលធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើង នៃវិបត្តិចំណីអាហារ។

 លោកប្រធានាធិបតី Muhammadu Buhari បានបញ្ជាឱ្យ "អ្នកពាក់ព័ន្ធទាំងអស់ធ្វើការ ដើម្បីស្តារភាពប្រក្រតីឡើងវិញ" នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែ របស់គាត់កាលពីពេលកន្លងទៅ។

សូមបញ្ជាក់ថា ប្រទេសនីហ្សេរីយ៉ាជួបប្រទះនឹងគ្រោះទឹកជំនន់ប្រចាំឆ្នាំ ប៉ុន្តែទឹកជំនន់នៅឆ្នាំនេះគឺអាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ។ទីក្រុង Yenagoa រដ្ឋធានីនៃរដ្ឋ Bayelsa នៅភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា កំពុងជួយជម្លៀសពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ