អ្នករត់ពន្ធមនុស្សដាក់ជនចំណាកស្រុកក្នុងវ៉ាលី និងធុងទឹក ក្នុងគោលបំណងនាំឆ្លងព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក
អាមេរិក៖ អាជ្ញាធរសហរដ្ឋអាមេរិក បានបង្ហាញពីការចោទប្រកាន់ កាលពីថ្ងៃអង្គារ ទៅលើប្រតិបត្តិការរត់ពន្ធមនុស្សរកប្រាក់កម្រៃ ថា បានរួមបញ្ចូលការផ្លាស់ទីរបស់ជនចំណាកស្រុកនៅក្នុងវ៉ាលី និងធុងទឹក ពីព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ខណៈដែលរដ្ឋបាល លោក ចូ បៃដិន បង្ក្រាបក្រុមដែលខំប្រឹងឆ្លងកាត់ព្រំដែនជាច្រើន។
មនុស្ស ៨ នាក់ ដែលភាគច្រើនជាពលរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ពីបទល្មើសរបស់ពួកគេក្នុងការរត់ពន្ធមនុស្សរាប់រយនាក់ ដែលខ្លះលាក់នៅក្នុងប្រអប់ឈើនៅលើត្រាក់ទ័រ ដែលមានខ្យល់ចេញចូលតិចតួច នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិក និងឯកសាររបស់តុលាការពាក់ព័ន្ធ។ អ្នករួមគំនិត៦នាក់ផ្សេងទៀត ត្រូវបានលើកឡើងក្នុងកំណត់ត្រារបស់តុលាការផងដែរ។
ការចោទប្រកាន់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដើម្បីឃាត់ឃាំងបណ្តាញរត់ពន្ធ ខណៈដែលការចាប់ខ្លួនតាមព្រំដែនជិត ២លាននាក់ ក្នុងឆ្នាំសារពើពន្ធនេះ ដែលបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន។
នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ មន្ត្រីសហរដ្ឋអាមេរិកជាមួយក្រសួងយុត្តិធម៌ និងនាយកដ្ឋានសន្តិសុខមាតុភូមិ (ហៅកាត់ DHS) បាននិយាយថា អ្នករត់ពន្ធដែលត្រូវបានចោទប្រកាន់ថា មិនអើពើនឹងជីវិតមនុស្ស ហើយព្រួយបារម្ភតែទៅលើប្រាក់ចំណេញតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីខែមិថុនា ជនចំណាកស្រុកចំនួន ៥៣ នាក់ បានស្លាប់ បន្ទាប់ពីពួកគេត្រូវបានជាប់នៅក្នុងត្រាក់ទ័រដែលឆេះនៅក្នុងទីក្រុង San Antonio អំឡុងពេលនៃការប៉ុនប៉ងរត់ពន្ធមិនបានសម្រេច ដែលនាំអោយ បុរស៤នាក់ រួមទាំងអ្នកបើកបរត្រូវបានគេចោទប្រកាន់នៅក្នុងហេតុការណ៍នោះ៕NR
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង