អាមេរិកស្ទាក់ទិញម៉ាសមួយយន្តហោះដែលបារាំងបញ្ជាទិញពីចិន
ម៉ាសសម្រាប់ប្រើប្រាស់នៅចំពោះមុខការរាតត្បាតនៃជំងឺ COVID-19 ដែលបារាំងបានបញ្ជាទិញពីចិនត្រូវបានអាមេរិកស្ទាក់ទិញយកទៅបាត់ នៅពេលប្រអប់ស្តុកម៉ាសទាំងនោះ កំពុង ស្ថិតក្រោម ការរង់ចាំជញ្ជូនទៅដាក់លើយន្តហោះ ដើម្បីដឹកទៅប្រទេសបារាំង។ នេះបើតាមសារព័ត៌មាន RT ។
យោងតាមសារព័ត៌មាន RT អាជ្ញាធរនៅប្រទេសបារាំងបានឲ្យដឹងថា សហរដ្ឋអាមេរិកបាន ប្រើលុយ លើសបារាំងបីទៅបួនដង ក្នុងទម្រង់ជាសាច់ប្រាក់សុទ្ធ ដើម្បីកាត់មុខ ទិញយក ម៉ាសប្រមាណ៦០លានបន្ទះ ដែលកំពុងស្ថិតក្រោមការរង់ចាំជញ្ជូនទៅដាក់ លើយន្តហោះ ដែលត្រៀមនឹងហោះមកកាន់ប្រទេស បារាំងទៅហើយ។ ហេតុការណ៍នោះ បានកើតឡើង ក្នុងសប្តាហ៍នេះ ប៉ុន្តែពុំ មានការបញ្ជាក់ឲ្យច្បាស់ថា កាលពីថ្ងៃណាឡើយ។
គួរជម្រាបថា កាលពីចុងខែមីនាកន្លងទៅនេះ រដ្ឋាភិបាលបារាំងបានប្រកា សបញ្ជាទិញ ម៉ា សសរុបចំនួន ១ពាន់លាន ពីប្រទេសចិន ដើម្បីយកមកប្រើប្រាស់ក្នុងការទប់ទល់ នឹងកា រឆ្ល ងរាលដាលនៃជំងឺ COVID-19។ បើតាមវែបសាយ Worldometers.com គិតត្រឹមម៉ោ ង០៩៖ ០០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ ចំនួនអ្នកឆ្លង COVID-19 នៅបារាំង មានចំនួន៥៦,៩៨៩នាក់ក្នុងនោះស្លាប់៤,០៣២នាក់ និងជាសះស្បើយ ១០,៩៣៥នាក់។ ចំណែកនៅអាមេរិកវិញ អ្នកឆ្លងមានរហូត ដល់២១៥,៣៦២នាក់ ក្នុងនោះស្លាប់៥,១១៣នាក់ និងជាសះស្បើយ៨,៨៧៨នាក់៕