WASHINGTON៖ ក្រសួងដឹកជញ្ជូនអាមេរិកនៅថ្ងៃពុធនេះ បានប្រកាសថា ខ្លួននឹងកំណត់ជើងហោះហើរមួយចំនួនពីក្រុមហ៊ុនអាកាសចរណ៍ចិន មកត្រឹមអាចដឹកអ្នកដំណើរតែ ៤០% ក្នុងរយៈពេល ៤ សប្តាហ៍ បន្ទាប់ពីរដ្ឋាភិបាលចិនបានដាក់កំហិតស្រដៀងគ្នាលើជើងហោះហើរ United Airlines ចំនួន ៤ ។

ប្រទេសចិន បានប្រាប់ទៅក្រុមហ៊ុន United នៅថ្ងៃទី ៦ ខែសីហា ថា ខ្លួនកំពុងធ្វើការដាក់ទណ្ឌកម្ម បន្ទាប់ពីខ្លួនបានចោទប្រកាន់អ្នកដំណើរ ៥ នាក់ ដែលធ្វើដំណើរពីទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ ទៅទីក្រុង សៀងហៃ ដោយបានធ្វើតេស្តិ៍វិជ្ជមានលើជំងឺកូវីដ ១៩ នៅថ្ងៃទី ២១ ខែកក្កដា។

ឆ្លើយតបនឹងរឿងនេះ បទបញ្ជារបស់សហរដ្ឋអាមេរិក បានប្រកាសថា នាយកដ្ឋាននេះនឹងកំណត់រយៈពេល ៤ សប្តាហ៍ លើក្រុមហ៊ុនអាកាសចរណ៍ចិន ចំនួន ៤ ដូចគ្នា លើសមត្ថភាពដឹកអ្នកដំណើរត្រឹមតែ ៤០% នៅលើការហោះហើរតែមួយរបស់ ចិន-អាមេរិក។ 

យ៉ាងណាម៉ិញ ក្រុមហ៊ុន United Airlines បាននិយាយថា ខ្លួនមានសេចក្តីរីករាយដែលបានឃើញចំណាត់ការនេះ ធ្វើឡើងដោយនាយកដ្ឋានដឹកជញ្ជូន ក្នុងការស្វែងរកយុត្តិធម៌នៅក្នុងទីផ្សារដ៏សំខាន់នេះ ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានថ្លែងថា គោលនយោបាយរបស់ចិន រំលោភលើកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍របស់ប្រទេស និងដាក់បន្ទុកមិនត្រឹមត្រូវលើក្រុមហ៊ុនអាកាសចរណ៍ទាក់ទងនឹងអ្នកដំណើរដែលធ្វើតេស្តវិជ្ជមានកូវីដ ១៩ បន្ទាប់ពីពួកគេបានទៅដល់ប្រទេសចិន។

នាយកដ្ឋានបានបន្ថែមថា ក្រុមហ៊ុនដឹកជញ្ជូនគ្មានមធ្យោបាយដើម្បីផ្ទៀងផ្ទាត់ឯករាជ្យនូវលទ្ធផលតេស្តវិជ្ជមានដែលត្រូវបានចោទប្រកាន់ដោយអាជ្ញាធរចិនឡើយ។ លើសពីនេះទៅទៀត គ្មានវិធីដើម្បីកំណត់ ថាតើកន្លែងណាឬពេលណាដែលអ្នកដំណើរអាចឆ្លងមេរោគនោះទេ។

គួររំលឹកថា ដែនកំណត់នេះកើតមានឡើងនៅពេលដែលនិស្សិតចិនជាច្រើនកំពុងធ្វើដំណើរទៅសហរដ្ឋអាមេរិក សម្រាប់ការចាប់ផ្តើមឆ្នាំសិក្សាថ្មី នារដូវស្លឹកឈើជ្រុះនេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ