អាមេរិក៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនមីស៊ីលការពារដែនអាកាស Patriot ទៅកាន់ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតី Joe Biden ទំនងជានឹងប្រកាសពីការផ្លាស់ប្តូរនៅសប្តាហ៍នេះ នេះបើយោងតាមមន្ត្រីដែលមិនបញ្ចេញឈ្មោះ។
ក្រុមមន្ត្រីបាននិយាយថាពេលដែលការផ្លាស់ប្តូរនេះត្រូវបានអនុម័ត ប្រព័ន្ធនេះទំនងជាត្រូវបានបញ្ជូនបន្តនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ក្នុងនោះទាហានអ៊ុយក្រែនត្រូវបានបណ្តុះបណ្តាលឱ្យប្រើប្រាស់វានៅមូលដ្ឋានទ័ពអាមេរិកនៅទីក្រុង Grafenwoehr ប្រទេសអាល្លឺម៉ង់។វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា ប្រព័ន្ធ Patriot នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់ការវាយប្រហាររបស់រុស្ស៊ី។
អ៊ុយក្រែនបាននឹងកំពុងស្នើសុំការគាំទ្រផ្នែកការពារដែនអាកាសបន្ថែមទៀតមួយរយៈ ដោយសារការវាយប្រហាររបស់រុស្ស៊ីបានបន្តសម្លាប់ជនស៊ីវិល និងបណ្តាលឱ្យមានការដាច់ភ្លើងធំ។
សូមបញ្ជាក់ថា Patriot គឺជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ប៉ុន្តែការផ្គត់ផ្គង់ដល់អ៊ុយក្រែនទំនងជាមានកម្រិត គេមិនដឹងថាតើអាមេរិក នឹងបញ្ជូនសព្វាវុធនេះ ប៉ុន្មានទៅកាន់ អ៊ុយក្រែន៕