រដ្ឋាភិបាលថៃ នឹងចាត់វិធានការកាន់តែខ្លាំងប្រឆាំងនឹងបារីអេឡិចត្រូនិក ហើយអ្នកជក់អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៥ឆ្នាំ
បាងកក ៖ យោងតាមអ្នកនាំពាក្យម្នាក់បាននិយាយថា រដ្ឋាភិបាលថៃនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងទៅលើអ្នកជក់បារីអេឡិចត្រូនិច ដែលអាចនឹងត្រូវចោទប្រកាន់ពីបទទទួលផលិតផលរត់ពន្ធ។
អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោក Anukul Prueksa-anurak)បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលបានបង្កើនការបង្ក្រាបបារីអេឡិចត្រូនិច និងផលិតផលដែលពាក់ព័ន្ធ ដោយគ្របដណ្តប់មិនត្រឹមតែអ្នករត់ពន្ធ និងអ្នកចែកចាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកជក់បារីអាឡិចត្រូនិកទាំងនោះផងដែរ។
លោកបាននិយាយបន្តថា អ្នកជក់បារីអេឡិចត្រូនិកអាចត្រូវបានកាត់ទោសពីបទទទួលផលិតផលរត់ពន្ធ។នៅក្រោមច្បាប់គយរបស់ប្រទេសថៃ បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និង/ឬពិន័យជាប្រាក់ស្មើនឹងបួនដងនៃតម្លៃទំនិញរត់ពន្ធនោះ បូកនឹងពន្ធណាមួយ។
បារីអេឡិចត្រូនិក គឺជារឿងខុសច្បាប់នៅក្នុងប្រទេសថៃ ប៉ុន្តែភាពខុសច្បាប់នេះមិនបានបញ្ឈប់វាពីការលក់ដោយបើកចំហនោះទេ សូម្បីតែនៅតំបន់ក្បែរសាលារៀន ដែលនាំឱ្យមានការកើនឡើងនៃការគួរឱ្យព្រួយបារម្ភនៃការជក់បារីអេឡិចត្រូនិកនេះក្នុងចំណោមយុវវ័យ។ការសម្រាកនៅមន្ទីរពេទ្យកាលពីពេលថ្មីៗនេះរបស់ក្មេងជំទង់មួយចំនួនដែលមានការខូចខាតសួតបានធ្វើឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតចំពោះបញ្ហានេះ។
យោងតាមលោក អានុគុណ បានឱ្យដឹងថា ភាគរយនៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោមប្រជាជនថៃដែលមានអាយុពី១៥-២៩ឆ្នាំ បានកើនឡើងពី ៥,៨% នៅក្នុងឆ្នាំ២០១៩ ដល់ ១២,២% នៅក្នុងឆ្នាំ២០២៤។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatraកាលពីពេលថ្មីៗនេះបានបញ្ជាឱ្យមានការបង្រ្កាបយ៉ាងធ្ងន់ធ្ងរទៅលើបារីអេឡិចត្រូនិក ជាពិសេសបណ្តាញលក់តាមអនឡាញ។
លោក អានុគុណ បាននិយាយថា ក្នុងរយៈពេលពីរខែចាប់តាំងពីការបង្ក្រាបបានចាប់ផ្តើមមក ការលក់ និងចំនួនអ្នកប្រើប្រាស់បារីអេឡិចត្រូនិកបានធ្លាក់ចុះជាង ៨០%៕
អត្ថបទទាក់ទង
-
នាយករដ្ឋមន្រ្តីថៃប្រកាសបម្រាមគោចរ
-
ថៃហាមមិនឲ្យមានការលក់ដូរគ្រឿងស្រវឹង