ជើងហោះហើរប្រមាណជា ១០០ជើងហោះហើរត្រូវលុបចោលទំាងស្រុងក្រោយខ្យល់ព្យុះទីហ្វុង ដកស៊ូរី បោកបក់មកលើកោះតៃវ៉ាន់
ចិន៖ ខ្យល់ព្យុះទីហ្វុងកំណាចឈ្មោះ ដកស៊ូរី(Doksuri) បានបោកបក់ចូលដល់ប្រទេសចិនតំបន់ភា គ ខាងកើតហើយកាលពីរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីឆ្លងកាត់កោះតៃវ៉ាន់ និងតំបន់ភាគខាងជើ ងប្រទេ សហ្វីលីពីន ដោយនំាមកជាមួយនូវភ្លៀងនិងខ្យល់កន្រ្តាក់ខ្លំាង បង្កឱ្យក្រឡាប់លិចសាឡាងដឹក អ្នកដំណើ រស្លាប់មនុស្សយ៉ាងតិច២៥នាក់នៅក្បែរទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
នៅពេលដែលខ្យល់កំណាចនេះបានបោកបក់មកដល់ទីក្រុងប៉េកំាងនោះ កំរិតល្បឿនបោក បក់បានកើនឡើងដល់១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចនឹងថយចុះវិញនៅព្រឹកថ្ងៃសុក្រនេះ។
ក្រឡេកមកមើលកោះតៃវ៉ាន់ឯណេះវិញម្តង សាលារៀន និងទីតំាងពាណិជ្ជកម្មមួយចំនួនធំ នៅភាគខាងត្បូងកោះ រួមទំាងសាឡាងដឹកអ្នកដំណើរត្រូវបានផ្អា កជាបណ្តោះអាសន្នសិនរង់ចំាមុខខ្យល់ឆ្លងផុត ខណៈដែលជើងហោះហើរប្រមាណជា ១០០ជើងហោះហើរត្រូវលុបចោលទំាងស្រុង។
តាមសេចក្តីរាយការណ៍បានឱ្យដឹងនៅព្រឹកនេះបន្ថែមទៀតថា មានមនុស្សប្រមាណជាង៥ពាន់នាក់នៅតាមតំបន់ជួរភ្នំភាគខាងកើត និងភាគខាងត្បូងកោះតៃវ៉ាន់ត្រូវអាជ្ញាធរកោះជន្លៀសចេញពីស្រុកភូមិរបស់ពួកគេ។ ស្របពេលចរន្តអគ្គិសនីបានកាត់ផ្តាច់គ្មានអគ្គិសនីប្រើប្រាស់សម្រាប់ផ្ទះអ្នកស្រុកច្រើនជាង៤ម៉ឺនខ្នងឯណោះ។វាជាខ្យល់កំណាចអាក្រក់បំផុតដែលបានកើតឡើងចំពោះប្រទេសចិនបើគិតចាប់តំាងពីឆ្នំា១៩៤៩នោះមក៕
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់