ភ្នំពេញ ៖ ពាក់ព័ន្ធទៅនឹងបទឈប់បាញ់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ ជំនួសមកវិញដោយសុខសន្តិភាព ។

ការលើកឡើងរបស់សម្តេចតេជោនេះ ក្រោយពីកម្ពុជា-ថៃបានអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយគ្នា កាលពីយប់ថ្ងៃ២៨ កក្កដា ។ ចំណុចនេះ សម្តេចថា ទោះបីជាមានការឈប់បាញ់តែសម្តេចមិនបានសម្រាកច្រើនទេ ព្រោះតាំងពីយប់មិញសម្តេចសម្រាកបានជាង២ម៉ោង និងបន្តការងារហូតពេលនេះដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការណ៍ ។

សម្តេចប្រធានព្រឹទ្ធសភាពបន្តថា កិច្ចការរបស់សម្តេចចាប់ពីម៉ោង១២យប់ថ្ងៃ២៨ឆ្លងចូលថ្ងៃ២៩កក្កដា២០២៥នេះ គឺសម្តេចជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។

ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់និងអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃដែលបានគោរពនិងអនុវត្តនូវកិច្ចព្រមព្រៀងនេះ ព្រមទាំងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យថែមទៀត ។

សម្តេចតេជោបានផ្តាំផ្ញើទៅពលរដ្ឋថា ត្រូវរួមគ្នាការពារសន្តិភាពដើម្បីជៀសវាងបាត់សន្តិភាពទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ