ភ្នំពពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា សម្ដេចនឹងអង្គុយតាមដានព្រឹត្តិការណ៍តាមព្រំដែន កម្ពុជា-ថៃ រហូតដល់សភាពការណ៍ វិលមករកភាពប្រក្រតីវិញ។

បំណងប្រាថ្នាពិតប្រាកដ របស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយ សម្ដេច ក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។

តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានអោយដឹងដា សម្ដេចបន្តតាមដានការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែលគោរពអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់បានយ៉ាងល្អ។

សម្ដេចអរគុណចំពោះអនុព័ន្ធយោធា នៃបណ្តាប្រទេសដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីកម្ពុជា។

សម្ដេច អរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាននៃទូរទស្សន៍សិង្ហបុរីCNA ដែលចុះទៅយកព័ត៌មាន នៅខេត្តជាប់ព្រំដែនដោយផ្ទាល់។

សម្ដេចបញ្ជាក់ថា បំណងប្រាថ្នាពិតប្រាកដ របស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។

សម្ដេច ថា នឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍ វិលមករកភាពប្រក្រតីវិញ។សម្ដេចសង្ឃឹមថា សម្ដេច នឹងមិនមានជំងឺនិងគ្មានសិទ្ធិឈឺ ក្នុងពេលដែលជាតិនិងប្រជាជនកម្ពុជា កំពុងជួបការលំបាក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ