ឥណ្ឌូនេស៊ី៖ មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយជាន់ខ្ពស់ម្នាក់បាននិយាយនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លា​ប់ដោ​យសា​រការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗដែ​លបានវាយប្រហារអណ្តូងរ៉ែមាសមួយក្នុងតំបន់ Bone Bolango នៃខេត្ត Gorontalo របស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ ១២នាក់ ខណៈ ១៨នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន។ 

តុការណ៍នេះបានកើតឡើងដោយសារមានភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លា​មៗ កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ដោយបានវាយប្រហារលើជំរុំអ្ន​ករុករករ៉ែជាច្រើ​នកន្លែង រួមទាំងផ្ទះសម្បែងចំនួន ២៨៨ខ្នងនៅក្នុងខណ្ឌចំនួន៥ ក៏ត្រូវបានរងផលប៉ះពាល់ផងដែរ ហើយភាគច្រើនត្រូវបានជន់លិចដោយភក់ និងកម្ទេចកម្ទីផ្សេងៗ។

 

ដោយឡែកប្រធានក្រុមអ្នកស្វែងរក និងជួយសង្គ្រោះក៏បានឱ្យដឹងដែរថា កិច្ចខិតខំប្រឹងប្រែងស្វែងរក​និងជួយ​សង្គ្រោះជនរងគ្រោះនេះត្រូវបានរារាំង ដោយសារតែទីតាំងកើតហេតុស្ថិតនៅក្នុងតំបន់​ដាច់ស្រ​យាល ស្ថានភាពផ្លូវក៏បានភាពលំបាកដែលយានយន្តមិនអាចឆ្លងកាត់បាន ដោយសារតែស្ពាន​បាក់ជាច្រើនកន្លង ដូច្នេះដំណើរការជួយសង្គ្រោះនេះចាំបាច់ត្រូវធ្វើដំណើរដោយថ្មើរជើង។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហ​ន្តរាយក្នុងតំបន់ក៏បានរាយការណ៍ដែរថា យ៉ាងហោចណាស់មានអ្នកស្រុកចំនួន ១,០២៩នាក់បានរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនៃការរអិលបាក់ដីមួយនេះ៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ