ប្រទេសអូស្ត្រាលី៖ អូស្ត្រាលីនិយាយថា ខ្លួននឹងបន្តផ្តល់ការបណ្តុះបណ្តាលយោធា ធ្វើសមយុទ្ធរួម និង​នាំ​ចេញអាវុធទៅកាន់ប្រទេសឥណ្ឌូនេស៊ី បើទោះបីជាមានការកើនឡើងនៃអំពើហិង្សា និងការចោ​​ទប្រកាន់លើការរំលោភសិទ្ធិមនុស្សនៅប៉ាពួខាងលិច នៅភាគខាងកើតនៃប្រជុំកោះ ដែលជាក​ន្លែ​ង​ជម្លោះបានផ្ទុះឡើងអស់ជាច្រើនទសវត្សរ៍មកហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeeraនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

 

ក្រសួងការពារជាតិអូស្ត្រាលីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Al Jazeera ថា រដ្ឋាភិបាលរបស់លោក Anthony Albanese ដែលត្រូវបានបោះឆ្នោតកាលពីខែឧសភា នឹង​បន្ត​ផ្គត់ផ្គង់អាវុធដល់កងកម្លាំងឥណ្ឌូនេស៊ី និងផ្តល់ការបណ្តុះបណ្តាលយោធាដល់ពួកគេ។

ឥណ្ឌូណេស៊ី គឺជាដៃគូដ៏សំខាន់បំផុតមួយរបស់អូស្ត្រាលី ហើយអូស្ត្រាលីនឹងបន្តធ្វើសមយុទ្ធរួម ផ្តល់​ការបណ្តុះបណ្តាលផ្នែកយោធា និងគោលនយោបាយ និង  ស្របតាមច្បាប់សមស្របនៃការនាំចេ​ញឧបករណ៍យោធាទៅកាន់ប្រទេសឥណ្ឌូនេស៊ី”។

 

សូមបញ្ជាក់ថា អូស្ត្រាលីមានទំនាក់ទំនងយោធាយូរអង្វែងជាមួយឥណ្ឌូនេស៊ី រួមទាំងការហ្វឹកហ្វឺនរួមគ្នា និងការផ្គត់ផ្គង់អាវុធ ដោយក្រុមហ៊ុន Thales Australia បានលក់នាវាផ្ទុកទាហាន Bushmaster ចំនួន 3 គ្រឿងទៅឱ្យ Kopassus ដែលជាកងកម្លាំងឥស្សរជនរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៤ ៕SP

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ