សភាឥណ្ឌូណេស៊ី អនុម័តកញ្ចប់ថវិកាបន្ថែម១ពាន់លានដុល្លាទៀតដើម្បីពន្លឿនដំណើរការសាងសង់រដ្ឋធានីថ្មី នូសាន់តារ៉ា
(ឥណ្ឌូនេស៊ី)៖ គណៈកម្មាធិការកញ្ចប់ថវិកានៃសភាឥណ្ឌូណេស៊ី បានអនុម័តថវិកាបន្ថែមចំនួន១៥ទ្រីលានរូពីទៀត ឬស្មើនឹង១.០១ពាន់លានដុល្លារអាមេរិក ដើម្បីពន្លឿនដំណើរការសាងសង់រដ្ឋធានីថ្មី នូសាន់តារ៉ា ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានBBC នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។
លោក Said Abdullah ប្រធានគណៈកម្មាធិការសភា បាននិយាយថា ថវិកា១៥ទ្រីលាននោះនឹងត្រូវប្រើប្រាស់ សម្រាប់ការងារសាងសង់ក្នុងឆ្នាំ២០២៣នេះ បន្ថែមពីលើថវិកា២២ទ្រីលានរូពី (១.៥លានដុល្លារអាមេរិក) ដែលត្រូវបានអនុម័តនាពេលកន្លងមក សម្រាប់ការអភិវឌ្ឍរដ្ឋធានី នូសាន់តារ៉ា ដែលមានទីតាំងស្ថិតនៅលើកោះ Borneo។ ទីក្រុងហ្សាការតា ដែលជារដ្ឋធានីបច្ចុប្បន្នរបស់ប្រទេសឥណ្ឌូណេស៉ី ស្ថិតនៅលើកោះជ្វា។
គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី កំពុងព្យាយាមជំរុញឱ្យការសាងសង់អាចចប់ជាស្ថាពរ នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៤ សម្រាប់អគារថ្មីៗរបស់រដ្ឋាភិបាល ដែលរួមមានទាំងវិមានប្រធានាធិបតី និងអគារក្រសួងសំខាន់ៗ ស្របពេលដែលអ្នកបម្រើការងាររដ្ឋ ទាហាន និងប៉ូលិសសរុបយ៉ាងតិច១៦,០០០នាក់ នឹងត្រូវផ្លាស់ទៅកាន់រដ្ឋធានីថ្មី នៅឆ្នាំក្រោយ៕
អត្ថបទទាក់ទង
-
គ្រូពេទ្យនៅប្រទេស ឥណ្ឌូនេស៊ី ២៥នាក់