ឥណ្ឌូណេស៊ី ៖ទីភ្នាក់ងារជួយសង្គ្រោះជាតិឥណ្ឌូណេស៊ី បានអះអាងកាលពីថ្ងៃទី ១៤ ខែសីហា ថា ក្រុមអ្នកជួយ សង្គ្រោះ កំពុងស្វែងរកមនុស្ស ៧ នាក់ រួមទាំងអ្នកទេសចរអូស្ត្រាលី ៤នាក់ និងនាវិកឥណ្ឌូណេស៊ី ៣ នាក់ ដែលបានបាត់ខ្លួននៅពេលដែលទូករបស់ពួកគេបានជួបអាកាសធាតុអាក្រក់នៅកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ី។

ទូកប្រវែង ១០ម៉ែត្រនេះកំពុងធ្វើដំណើរពីកោះNiasខាងជើងទៅកោះBanyakក្នុងខេត្តអាសេ ខណៈទូកបានបាត់ការទាក់ទងនៅម៉ោងប្រហែល ៦ ល្ងាចនៅថ្ងៃអាទិត្យទី ១៣ ខែសីហា ។ ប្រតិប ត្តិការបានធ្វើឡើងកាលពីថ្ងៃចន្ទ ១៤ សីហា ប៉ុន្តែវាត្រូវបានផ្អាក ខណៈពេលស្បៃរាត្រីចូលមកដល់។ ប្រធានទីភ្នាក់ងារជួយសង្គ្រោះ លោក Oktavianto បានប្រាប់សារព័ត៌មានរ៉យទ័រថា យើងនឹង បន្តប្រតិបត្តិការស្វែងរកនៅព្រឹកថ្ងៃអង្គារទី ១៥ ខែសីហា។

អ្នកទេសចរទាំងបួននាក់ស្ថិតក្នុងចំណោមក្រុមជនជាតិអូស្ត្រាលី១២នាក់ដែលធ្វើដំណើរទៅកោះបាយ៉ាក ខណៈ ៨នាក់ទៀតនៅលើទូកមួយទៀត។ គួរបញ្ជាក់ថា ឧបទ្ទវហេតុដែល ទាក់ទងនឹង ទូកគឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជុំកោះជាង ១៧០០០  ដោយសារស្ដង់ដារសុវត្ថិភាពធូររលុងជារឿយៗអនុញ្ញាតឱ្យទូកផ្ទុកលើសទម្ងន់ និងមិនមានឧបករណ៍សង្គ្រោះជីវិតគ្រប់គ្រាន់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ