ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលការពារបេតិកភណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយ លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌និងវិចត្រសិល្បៈ និងអាជ្ញាធរមូលដ្ឋាន បានចុះទទួលព្រះកេសទេវរូបពីផ្ទះប្រជាពលរដ្ឋឈ្មោះលោក ឃ្លាំង អូន ស្ថិតនៅភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី បន្ទាប់ពីគាត់បានប្រទះឃើញនៅជិតមាត់អូរខាងលិចទួលប្រាសាទគោកព្នៅ ចម្ងាយ២០ម៉ែត្រពីទួលប្រាសាទ។ 

សូមបញ្ជាក់ បំណែកព្រះកេសទេវរូបនេះ ធ្វើពីថ្មភក់ ពណ៌ប្រផេះ មានកម្ពស់ ៣១ស.ម ទទឹង១៦ ស.ម កម្រាស់១៣ស.ម អាចស្ថិតនៅក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ស្ថិតនៅរចនាបថបាខែង ចុងស.វទី៩ និងដើមស.វទី១០៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ