ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខជាមួយសិក្ខាកាមមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចំនួន ២៥៦នាក់ ដែលកំពុងសិក្សានៅតាមបណ្តាសាលាភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅមហាវិទ្យាល័យតម្រួតប្រជាជន ស្ថិតនៅក្នុងទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ក៏បានឧបត្ថម្ភថវិកាដល់សិក្ខាកាមទាំង ២៥៦នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៣០០ដុល្លារផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ