មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាមបានចេញសេចក្តីជូនដំណឹងមួយដែលចេញនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ ដោយស្នើដល់លោក ប៉េង ឈុន ម្ចាស់ភោជនីយដ្ឋានស្មៅទន្លេឱ្យរុះរើរូបសិប្បនិម្មិត តួប៉មប្រាសាទនគរបាជ័យ ដែឡធ្វើពីស្នោហើយពូតួប៉មប្រាសាទញែកចេញជាពីរចំណែក។

ការស្នើឱ្យរុះរើនេះ ដោយសារតែរូបសិប្បនិម្មិតតួប៉មប្រាសាទនគរបាជ័យមានសណ្ឋានខុសនឹងទម្រង់ទ្រុងទ្រាយដើម រចនាបថខ្មែរ មកពុះចេញជាពីចំណែក។ហេតុដូចនេះមន្ទីរ ស្នើឱ្យម្ចាស់ភោជនីដ្ឋាន ធ្វើការសហការ ក្នុងន័យរក្សាការពារ អភិរក្ស និងលើកកម្កើងសម្បិត្តិបេតិកភណ្ឌវប្បធម៌ជាតិ ឱ្យមានភា ពឧត្តុង ឧត្តម និងកេរ្តិ័តំណែលរបស់ជាតិ ដោយរុះរើរូបសិប្បនិម្មិតតួប៉មនេះទាំងស្រុង ក្នុងរយៈពេ លបីថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ