ខេត្តសៀមរាប៖ក្រសួងវប្បធម៌ បិទទ្វារមិនដំណើរការ នៅកន្លែងទីសក្ការៈ ព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាប មួយរយៈពេល ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះតទៅ ដើម្បីអនុញ្ញាតឲ្យក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការជួសជុលបល្ល័ង្កបដិមា ព្រះអង្គចេក និងព្រះអង្គចម។

នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ក្នុងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជូនដំណឹងនៃការបើកឲ្យដំណើរការឡើងវិញនាពេលការជួសជុលត្រូវបានបញ្ចប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ