ភ្នំពេញ៖ក្រសួងក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសពាក់ព័ន្ធករណីនៃការវាយកម្ទេចកុដិបុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម។ ដែលសេចក្តីប្រកាសនេះបានចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២។

ដោយសេចក្តីប្រកាសបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងចាត់វិធានការតាមផ្លូវច្បាប់ ក្រោ យមាន ការវាយកម្ទេចកុដិបុរាណចំនួន០៣(លេខ៤៣, ៤៤ និង៤៥)ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ក្នុងបរិវេណវត្ត ឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះពុំឲ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានាដែលមាន ជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ