វៀតណាម៖ តួលេខអ្នកបាត់បង់ជីវិត ដោយសារព្យុះទីហ្វុង Bualoi បានបន្តកើនដល់​១១នាក់ ខណៈ មនុស្សជាង ២៨៥ ០០០នាក់ ត្រូវបានជម្លៀសខ្លួនទៅទីតាំងមានសុវត្ថិភាព​។​នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP

 

មុនការមកដល់នៃព្យុះទីហ្វុង Bualoi រដ្ឋាភិបាលវៀតណាមបានជម្លៀស ខណៈជើងហោះ​ហើររាប់រ​យត្រូវបានលុបចោល ឬពន្យារពេល និងបិទអាកាសយានដ្ឋានចំនួន៤ នៅក្នុងខេត្តភាគកណ្តាល។ព្យុះ​Bualoi បានឆ្លងព្រំដែនវៀតណាម ចូលទៅក្នុងប្រទេសឡាវផ្នែកខាងលើប្រហែល ៥០ គីឡូម៉ែត្រពី​ព្រំដែ​ននៅម៉ោង ១ រសៀលថ្ងៃចន្ទនេះ ជាមួយល្បឿនខ្យល់៣៩ទៅ៦១គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមជម្រាបជូនថា កម្លាំងខ្យល់ព្យុះ បានធ្វើឱ្យប៉ើងដំបូលចំណតរថយន្តដែលប្រក់ដោយស័ង្កសីនៅ Ha Tinh បាក់គ្របលើរថយន្ត  រលកទឹកសមុទ្រធំៗ និងជំនោរខ្ពស់បានបោកបក់ចូលផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យ​ខូចខាតទ្រព្យសម្បត្តិមួយចំនួន។ គ្រាន់តែចំហាយព្យុះ បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង នៅទូ​ទាំងខេ​ត្តចាប់ពី Thanh Hoa ដល់ទី Da Nangប្រទេសវៀតណាម តាំងពីថ្ងៃអាទិត្យមកម៉្លេះ។ វៀតណា​មបានជម្លៀសមនុស្សចេញពីតំបន់ឆ្នេរជិត៣ម៉ឺននាក់ តាំងពីមុនព្យុះមកដល់ នៅថ្ងៃអាទិត្យទី២៨ខែកញ្ញាឆ្នាំ២០២៥៕​

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ